Search

ភាពធន់នៃបេតុង

មាតិកា

តើគេកំណត់ភាពធន់របស់បេតុងបានតាមណា ? ហើយអាយុរបស់បេតុងវិវត្តយ៉ាងដូចម្តេច ?

ភាពធន់នៃកម្លាំងសង្កត់របស់បេតុង f’cគឺមិនត្រឹមតែខុសគ្នាទៅតាម អាយុរបស់បេតុង របៀប curing និងការលាយបេតុងតែប៉ុណ្ណោះទេ តែគឺតម្លៃវាខុសគ្នាទៅតាមរបៀបនៃការដាក់បន្ទុក និងវិមាត្រនៃរូបរាងអង្គធាតុតេស្តគំរូដែរ ។ ដូចនេះហើយ តម្លៃនៃភាពធន់បេតុងគឺត្រូវបានកំណត់ដោយរបៀបតេស្តថេរចំពោះធាតុសំខាន់ៗដូចជាការតេស្តបន្ទុក ការសាងសង់អង្គធាតុតេស្តគំរូជាដើម។ នៅក្នុងប្រទេសជប៉ុន ចំពោះការតេស្តកម្លាំងសង្កត់គឺគេប្រើប្រាស់អង្គធាតុតេស្តគំរូ ដែលមានរាងជាសុីឡាំង ហើយមានកម្ពស់ស្មើ2ដងនៃតម្លៃអង្កត់ផ្ចិតរបស់បាត។ និយាយឲ្យស្រួលស្តាប់ទៅបើយើងនិយាយអំពីការតេស្តភាពធន់របស់បេតុង គឺគេនឹកឃើញនូវការតេស្តសុីឡាំងមុនគេ ( cylinder test ) ។ នៅឯប្រទេសអង់គ្លេស និងអាល្លឺម៉ង់វិញគេប្រើអង្គធាតុតេស្តគំរូជារូបរាងគូប ដូចនេះភាពធន់របស់វាស្មើនឹង 1.2 ដង់នៃតម្លៃរបស់ cylinder test។

តម្លៃភាពធន់របស់បេតុងដែលគេប្រើប្រាស់ជាស្តង់ដារក្នុងការ design គឺ ត្រូវបានតាំងដោយf’ck  ។ ចំពោះតម្លៃ នេះគឺគេប្រើប្រាស់ តម្លៃលក្ខណ:ពិសេសរបស់ភាពធន់នៃកម្លាំងសង្កត់ទៅលើអង្គធាតុតេស្តគំរូដែលមានអាយុ 28ថ្ងៃ ហើយត្រូវបានទទួលការ curing ដោយប្រើទឹកក្នុងសីតុណ្ហភាពថេរ 20℃ ។ តម្លៃនេះត្រូវបានគេយកមកប្រើប្រាស់ព្រោះដោយសារតែគេអាចរំពឹងលើការដែល :

1.  អាចវិភាគតម្លៃភាពធន់ទៅលើកម្លាំងទាញ និងភាពធន់របស់ម៉ូម៉ង់កាច់បង្កោងបេតុងចេញពីភាពធន់របស់កម្លាំងសង្កត់

2. ភាពធន់នៃកម្លាំងសង្កត់មែនទែនគឺកើនឡើងលើសភាពធន់នៃកម្លាំងសង្កត់របស់អង្គធាតុតេស្តគំរូដែលមានអាយុ 28 ថ្ងៃ ហើយ នៅពេលក្នុងករណីដែលការ curing ធ្វើឡើងបានត្រឹមត្រូវ នោះតម្លៃវានឹងកើនឡើងតាមនឹងផងដែរ។

ចំពោះគ្រោងបង្គុំសំណង់ដែលប្រើប្រាស់ massive concrete ដូចជា ទំនប់ទឹក ឬក៏ mat foundation វិញ មិនត្រឹមតែការអភិវឌ្ឈភាពធន់របស់វាមានរយៈពេលយូរក្រោយពេលដែលចាក់និងសាងសង់បេតុងរួចទេ ករណីបន្ទុកដែលគេបាន design មានធ្វើការយឺតក៏មានដែរ ។ ដូចនេះហើយនៅក្នុងករណីនេះ គេយកតម្លៃដែលនៅពេលដែលអាយុរបស់បេតុងបាន 91 ថ្ងៃ ជាស្តង់ដារ ។

ភាពធន់ចំពោះកម្លាំងទាញរបស់បេតុង ft   : មានកម្រិត 1/10 នៃកម្លាំងសង្កត់។ ដូចនេះហើយបើយើងប្រៀបធៀបអំពីតម្លៃវាទៅនឹងកម្លាំងសង្កត់វិញគឺតិចខ្លាំង។ នៅក្នុងការពិសោធន៍ភាពធន់នៃកម្លាំងទាញវិញ ដោយសារតែការដែរទាញបេតុងតាមទិសដៅអ័ក្សរបស់សុីឡាំងដែលបញ្ឈផ្ទាល់ ( ទិសទៅ original ) គឺស្មុគស្មាញនិងពិបាក ដូចនេះហើយគេក្រឡាប់សុីឡាំងហើយបន្ថែមកម្លាំងទៅលើអ័ក្សដេក ( x-axis )។ យោងតាមការធ្វើបែប នេះគេអាចទាញរកនូវភាពធន់ចំពោះកម្លាំងទាញដោយការធ្វើឲ្យកើតមាននូវកុងត្រាំង ( tensile stress ) ទៅលើផ្ទៃមុខកាត់ដែលនៅអ័ក្សឈរ ( vertical cross section ) ។ ភាពធន់នៃកម្លាំងទាញទៅតាមការពិសោធន៍នេះគឺត្រូវបានកំណត់តាមរយៈសមីការដូចខាងក្រោម :

ទំនាក់ទំនងរវាងភាពធន់របស់កម្លាំងសង្កត់និងកម្លាំងទាញគឺខុសគ្នាទៅតាមលក្ខណៈនៃ aggregate តែជាទូទៅត្រូវបានគេគិតតាមសមីការ :

ភាពធន់នៃម៉ូម៉ង់កាច់បង្កោងរបស់បេតុង : ជាទូទៅត្រូវបានគេកំណត់ចេញពីម៉ូម៉ង់កាច់បង្កោងនៃកំហូចខាតដែលបានស្វែងរកតាមរយៈការដាក់បន្ទុកដោយចែកជា3ផ្នែកនៃចំណុចស្មើៗគ្នាទៅលើធ្នឹមបេតុង។ សមីការដែលកំណត់វាគឺ :

នៅក្នុងការពិសោធន៍នៃភាពធន់ប្រភេទនេះគឺនៅពេលដែលបន្ទុកធ្វើការរហូតដល់ជិតបន្ទុកកំហូច  ដោយសារតែកុងត្រាំងបង្កោង ( bending stress ) ដែលនៅក្នុងផ្ទៃមុខកាត់គឺមិនពង្រាយ linear ( linearly distribution ) នោះទេ ដូចនេះហើយតាមរយៈភាពធន់នៃកម្លាំងទាញដែលនៅក្នុងលក្ខណៈកុងត្រាំងបន្ទាញនោះ ធ្វើអោយតម្លៃរបស់ភាពធន់តាមរយៈម៉ូម៉ង់កាច់បង្កោងមានការកើនឡើង តាមរយៈសមីការ (1.1 ) ។

ទំនាក់ទំនងរវាងភាពធន់នៃកម្លាំងសង្កត់និង ម៉ូម៉ង់កាចបង្កោងគឺត្រូវបានកំណត់ដោយ

 

ទំនាក់ទំនង : ហ្វេសប៊ុក  https://www.facebook.com/kon.bbr.9

 

ចែករំលែក

Picture of I Uoy

I Uoy

ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យGifuនៃប្រទេសជប៉ុន។ការសិក្សារបស់ខ្ញុំទាក់ទងនឹងFiber orientation in fiber-reinforced concrete និងការអនុវត្តUHPFRC។

អត្ថបទស្រដៀងគ្នា