Search

AXK Newsletter

មាតិកា

ដើម្បីលើកស្ទួយវប្បធម៌អំណាន នៅក្នុងប្រទេសកម្ពុជា ជាពិសេស ដើម្បី ចែករំលែកចំណេះដឹង និង ការវិភាគផ្សេងៗ ទាក់ទងនឹងវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា សមាគម AXK បានចាប់ផ្តើមបង្កើត ព្រឹត្តិបត្រព័ត៌មាន របស់ខ្លួន។ ហើយនេះ ជាលេខដំបូងបង្អស់ របស់យើង ដែលនឹង ចេញផ្សាយ រាល់ត្រីមាស។

សម្រាប់លេខដំបូងនេះ យើងមាន អត្ថបទបច្ចេកទេស ចំនួន ៣អត្ថបទ អត្ថបទសង្ខេបពីការអានសៀវភៅជាភាសាអង់គ្លេស ១អត្ថបទ និង អត្ថបទសម្ភាសន៍ ជាមួយ អតីតនិស្សិតខ្មែរ ដំបូងបង្អស់ នៅសាលាប៉ូលីតិចនិក។
សង្ឃឹមថា កម្រងអត្ថបទ AXK newsletter នឹងផ្តល់ ចំណេះដឹងថ្មីៗ បន្ថែម ដល់សិស្ស និង និស្សិតខ្មែរ ដែលចូលចិត្ត អាន សៀវភៅ និង ឯកសារ ផ្សេងៗ។
សូមបញ្ជាក់ថា កម្រងអត្ថបទយើង ត្រូវបានចងក្រងឡើង តែក្នុង គោលបំណង ចែករំលែក ចំណេះដឹង និង ការវិភាគ របស់យើង តែប៉ុណ្ណោះ គឺមិនមែនក្នុងន័យ ពាណិជ្ជកម្មណាមួយឡើយ។ ដូច្នេះ អត្ថបទយើង អាចនឹងមិនមានលក្ខណៈ អាជីព គ្រប់គ្រាន់។ តែពួកយើងនឹង ទទួលយក នូវរាល់ការរិះគន់ ស្ថាបនា ដើម្បី អោយការងាររបស់យើង មានការរីកចម្រើន ហើយ ក្រុមការងារយើង ក៏សូមអភ័យទោស ទុកជាមុនផងដែរ សម្រាប់ រាល់កំហុសឆ្គង ដោយអចេតនា។
សម្រាប់ ការទាញយក កម្រងអត្ថបទ ជា PDF ដែលមានគុណភាព ច្បាស់ល្អ ត្រជាក់ភ្នែក អ្នកអាន អាចចូលទៅកាន់ Facebook page របស់សហគម ៖

ចែករំលែក

Picture of Chum

Chum

អ្នកបញ្ចុលអត្តបទ និង ជំនួយបច្ចេកទេសក្នុង គេហទំព៏ Vijjea. ខ្ញុំ​មាន​ភាព​ស្និទ្ធស្នាល​នឹង​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដ៏​អស្ចារ្យ​នេះ។ ខ្ញុំ និងក្រុមការងារនឹងនាំយកប្រភពជាច្រើនតាមអ៊ីនធឺណិត ដើម្បីចែករំលែកជាមួយអ្នក។