Search

សន្តិភាពផ្លូវចិត្តនិងជីវវិទ្យា Inner Peace and Biology

ចែករំលែក

មាតិកា

នេះជាផ្នែកទី២នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time

**************************************

ការបង្កបង្កើតសន្តិភាពក្នុងចិត្តគឺងាយស្រួលដោយសារវាជាអ្វីដែលមាននៅក្នុងខ្លួនយើងស្រាប់ពីកំណើត។ បើអ្នកធ្លាប់សិក្សាពីប្រព័ន្ធប្រសាទ អ្នកដឹងថា hypothalamus  ជាផ្នែកមួយនៃខួរក្បាលដែលផលិតអរម៉ូនសម្រាប់កំណត់មុខងារទាំងអស់នៃសារពាង្គកាយឱ្យមានចលនាទោះបីជាពេលយើងសម្រាកឬគេងក៏ដោយ។ ដូចជាយើងនៅតែដកដង្ហើមបើទោះបីជាយើងកំពុងគេងលក់ក៏ដោយ។ ផ្នែកផ្សេងទៀតដូចជា parasympathetic នៃប្រព័ន្ធប្រសាទ ដែលមានតួនាទីដូចជា ឧបករណ៍ដែលជួយឱ្យយើងសម្រាកពេញលេញ។

ក្នុងពេលជាមួយគ្នានេះដែរការបង្កបង្កើតសន្តិភាពក្នុងចិត្តក៏ជារឿងមួយពិបាកដែរ។ វាពិបាកព្រោះយើងមាន adaptive system ដែលបង្រៀនយើងមិនត្រឹមតែអំពីភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្រៀនយើងពីរបៀបតស៊ូដើម្បីរស់ដែរ(survival strategies)ដែរ។ រាងកាយទាំងមូលមិនមែនកើតឡើងសម្រាប់តែគេងពេលយប់ទេ វាក៏មានទំនោរប្រយុទ្ធនៅពេលថ្ងៃផងដែរ។ កាលណាមានបញ្ហាប្រឈមច្រើនចំពោះជីវិតរបស់យើង ប្រព័ន្ធប្រសាទរបស់យើងក៏កាន់តែពុះកញ្ជ្រោលតាមហ្នឹងដែរ។

ប្រសិនបើអ្នករស់នៅក្នុងបរិយាកាសដែលមានការគំរាមគំហែង ប្រតិកម្មនៃប្រព័ន្ធប្រសាទរបស់អ្នកនឹងបង្កើន signals of adaptation ដែលប្រាប់អ្នកឱ្យខំទៀត ពុះពារទៀត ព្យាយាមឱ្យខ្លាំងទៀតដើម្បីរស់។ សូម្បីតែអ្នកដែលមានជីវភាពយ៉ាងល្អក៏ដោយ ក៏ការគំរាមគំហែងផ្លូវចិត្តខ្លះនៅតែមាន។ នេះមានន័យថា រាងកាយរបស់មនុស្សយើងកើតឡើងសម្រាប់សេចក្តីសុខផ្លូវចិត្តផង សម្រាប់ការពុះពារ ការគិត ការរៀបគម្រោងការ ធ្វើនេះធ្វើនោះ គ្មានពេលសម្រាក គ្មានអារម្មណ៍ស្ងប់។ ហេតុនេះនៅពេលយើងអង្គុយធ្វើសមាធិដើម្បីឱ្យសុខស្ងប់ ភាគច្រើនចិត្តពោរពេញទៅដោយការស្រមើស្រមៃ ការភ័យខ្លាច បំណងប្រាថ្នា និងគម្រោង។ លោភលន់ចង់បានរឿងល្អៗ ហើយចង់ឱ្យរឿងអាក្រក់ដែលខ្លួនកំពុងជួបចេញឆ្ងាយទៅ។ ជាទូទៅសមាធិបង្រៀនយើងឱ្យលះបង់ឬកាត់បន្ថយស្នាមរបួសចាស់ៗដូចជា ការភ័យខ្លាច ចម្ងល់ និងបញ្ហាផ្លូវចិត្តផ្សេងៗ។ សមាធិបង្រៀនយើងឱ្យរស់នៅក្នុងបច្ចុប្បន្ន មិនរស់នៅក្នុងអតីតកាល ក៏ប៉ុន្តែពេលខ្លះយើងពិបាកទទួលយកបច្ចុប្បន្នណាស់។ គេអាចនឹងគិតថាបើទោះបីជាយើងលាងជម្រះភាពអវិជ្ជមានក្នុងចិត្តទាំងអស់ក៏ដោយ ក៏យើងនៅតែរស់នៅក្នុងពិភពលោកដែលតែងតែធ្វើឱ្យយើងមានអារម្មណ៍ថាទទួលគំនាប ព្រោះពិភពលោកគឺពោរពេញទៅដោយអសន្តិសុខនិងភាពមិនច្បាស់លាស់។

*******************************************

សម្រាប់ផ្នែកទី៣នៃអត្ថបទសូមចុចនៅទីនេះ

សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។