Search

“Walden” ទស្សនវិទូ Thoreau

មាតិកា

Henry David Thoreau( 1817-1862) គឺជាទស្សនវិទូជនជាតិអាមេរិកកាំងដ៏ល្បីល្បាញមួយរូប។ គាត់បានបន្សល់ទុកស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយជាពិសេសការបន្តុះគំនិតស្រលាញ់និងការរៀនរស់នៅជាមួយធម្មជាតិ។ ខាងក្រោមនេះគឺជាពាក្យពេចន៍របស់គាត់ដែលបានសរសេរទុកនៅក្នុងសៀវភៅ “Walden; or Life in the Woods” ដែលប្រែថា Walden​ ឬ ជីវិតក្នុងព្រៃ។

ជាភាសាអង់គ្លេស

I went to the woods because I wished to live deliberately, to front only the essential facts of life, and see if I could not learn what it had to teach, and not, when I came to die, discover that I had not lived.

ការបកប្រែ

ខ្ញុំចូលក្នុងព្រៃព្រោះខ្ញុំចង់រស់នៅឲ្យអស់ពីចិត្ត។ ខ្ញុំចង់ប្រឈមមុខចំពោះតែអ្វីដែលជាខ្លឹមសារពិតប្រាកដនៃជីវិត ដែលខ្ញុំបានដឹងមុន(ចូលព្រៃ)ថាតាំងពីកើតមកខ្ញុំមិនដែលបានយល់ដឹងពីរឿងនេះទេ។ ខ្ញុំខ្លាចក្រែងថាពេលស្លាប់ខ្ញុំមិនដឹងថាខ្ញុំពិតជាមិនបានរស់នៅសោះ។

ការបកប្រែជាកំណាព្យបទកាកគតិ

ចាក​ស្រុក​ចូល​ព្រៃ​    មកពី​ហេតុ​អ្វី​        ប្រុស​ស្រី​ងឿង​ឆ្ងល់​

រឿង​រ៉ាវ​ជីវិត​             ច្រើន​នាំ​អំពល់​      ខ្ញុំ​លះ​គ្មាន​សល់​

ដើម្បីសុខ​ស្ងប់​។

ជីវិត​លំបាក​            គិត​ធ្វើ​​ឥត​ស្រាក​     នៅ​តែ​មិនសព្វ​

រឿង​ដែល​ខ្ញុំ​ខ្លាច      គឺ​ទី​បញ្ចប់​             សោកស្ដាយ​គ្រប់​សព្វ​

ព្រោះ​ភ្លេច​រៀន​រស់​។

ចែករំលែក

Picture of I Uoy

I Uoy

ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យGifuនៃប្រទេសជប៉ុន។ការសិក្សារបស់ខ្ញុំទាក់ទងនឹងFiber orientation in fiber-reinforced concrete និងការអនុវត្តUHPFRC។