Search

អក្ខរាវិរុទ្ធ ពាក្យខុស ពាក្យត្រូវ

មាតិកា

ទោះបីជាយើងចេះនិយាយភាសាខ្មែរច្បាស់យ៉ាងណាក៏ដោយក៏ភាសាសរសេរនៅតែជាភាសាដែលយើងត្រូវរៀន ត្រូវចំណាំព្រោះសំណេរមានក្រឹតក្រមត្រឹមត្រូវនិងច្បាស់លាស់ខុសពីការនិយាយស្តី។ ពាក្យខ្លះនិយាយស្រួលតែពិបាកសរសេរ។ ពាក្យខ្លះនិយាយផ្សេងសរសេរផ្សេងគឺសរសរតាមក្បួនវេយ្យាករណ៍។ ចំណែកឯពាក្យខ្លះទៀតគ្មានក្បួនច្បាប់អ្វីទេគឺត្រូវតែទន្ទិញចាំ ព្រោះវាជាករណីលើកលែង ជាពាក្យគេប្រើយូរមកហើយមិនគួរកែប្រែ។ ខាងក្រោមនេះគឺពាក្យមួយចំនួនដែលងាយមានកំហុសក្នុងការសរសេរ។ ខ្ញុំបានកត់ចំណាំទុកពេលខ្ញុំពិនិត្យអត្ថបទភាសាខ្មែរផ្សេងៗ។ ខ្លឹមសារទាំងស្រុងគឺត្រូវបានដកស្រង់ចេញពីវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ្យ ជួន ណាត បោះពុម្ភដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងឆ្នាំ១៩៦៧ – ១៩៦៨។ សង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារជនទូទៅក្នុងការកាត់បន្ថយកំហុសក្នុងការសរសេរភាសាខ្មែរយើង។

ពាក្យមានសំយោគសញ្ញា [ ័ ]

ពាក្យខុស [បរិញ្ញប័ត្រ]  → ពាក្យត្រូវ [បរិញ្ញាបត្រ]

[លក្ខខណ្ឌ]​ ដូចគ្នានឹង [ល័ក្ខខ័ណ្ឌ]

[សញ្ញាប័ត្រ] ដូចគ្នានឹង [សញ្ញាបត្រ]

[មិត្តភ័ក្ដិ]​ ដូចគ្នានឹង [មិត្តភក្តិ]

[ភក្តិ] ដូចគ្នានឹង [ ភ័ក្តិ ]  , ខ្មែរប្រើក្លាយទៅជា  [ភក្តី]

ពាក្យបញ្ចប់ដោយ [ រ ] ឬ គ្មាន [ រ ]

ពាក្យខុស [ផ្ញើរ]  → ពាក្យត្រូវ [ផ្ញើ]

[បៀវត្ស] ដូចគ្នានឹង [ បៀវត្សរ៍ ]​

ពាក្យខុស [លេចធ្លោរ]  → ពាក្យត្រូវ [លេចធ្លោ]

ពាក្យខុស [មន្ទី]  → ពាក្យត្រូវ [មន្ទីរ]

ពាក្យខុស [ទីផ្សា]  → ពាក្យត្រូវ [ទីផ្សារ]

ពាក្យខុស [ផ្សាភ្ជាប់]  → ពាក្យត្រូវ [ផ្សារភ្ជាប់]

ពាក្យខុស [ឈឺផ្សារ]  → ពាក្យត្រូវ [ឈឺផ្សា]

កិរយាស័ព្ទ និង នាមស័ព្ទ

[ អនុវត្តន៍ ]​ ជា ន​.  , [  អនុវត្ត ] ​ ជា កិ.

[ អភិវឌ្ឍន៍]​ ជា ន​.  , [  អភិវឌ្ឍ] ​ ជា កិ.

[ វិវត្តន៍ ]​​​ ជា ន​.  ,[ វិវត្ត ] ​ ជា កិ.

ពាក្យកម្លាយ

[សំណួរ] : ធ្លាប់សរសេរជា[សំនួរ ]ខ្លះហើយ តែត្រូវសរសេរជា [សំណួរ]វិញ  ​

ពាក្យខុស [កំរិត]  → ពាក្យត្រូវ [កម្រិត]

ពាក្យខុស [ចំនេះ]  → ពាក្យត្រូវ [ចំណេះ]

ពាក្យខុស [ជម្រុញ]  → ពាក្យត្រូវ [ជំរុញ]

[ លម្អ ] ​ ដូច​គ្នា​នឹង​ [ លំអ ]​

ពួក[ អ ]  ពួក[ អ៊ ]

[ប្រលូក] ដូចគ្នានឹង [ប្រឡូក]​

[ស្រលាញ់]​ ដូច​គ្នា​នឹង​ [ស្រឡាញ់​]

[ជៀស] ដូចគ្នានឹង [ចៀស]

[អំលុង] ដូចគ្នានឹង [អំឡុង] តែគ្មានពាក្យ [កំឡុង] ទេ​

ពាក្យខុស [ក្រលេក]  → ពាក្យត្រូវ [ក្រឡេក]

ពាក្យបាលី-សំស្រ្កឹត

ពាក្យបាលី​​           ពាក្យសំស្រ្កឹត

មិត្ត                     មិត្រ

ចិត្ត                     ចិត្រ

បក្ខ                     បក្ស

សក្ខី                    សាក្សី

អញ្ញត្រសព្ទ(ករណីលើកលែង)

ពាក្យខុស[ អោយ ] ឬ [ ឱយ ] →​ ពាក្យត្រូវ [ ឲ្យ ]

ផ្សេងៗ

ពាក្យខុស[ រុញរា ]  →​ ពាក្យត្រូវ [ រួញរា ]

[ ឥលូវ ​] ដូច​គ្នា​នឹង​  [ ឥឡូវ ]​ ឬ​ [ ឥឡូវ​នេះ ]

ពាក្យខុស[ សំរាប់ ]  →​ ពាក្យត្រូវ [ សម្រាប់ ]​

ពាក្យខុស[ ហឹង្សា ]  →​ ពាក្យត្រូវ [ ហិក្សា ]​ ឬ [ហឹសា]

 

ចែករំលែក

Picture of I Uoy

I Uoy

ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យGifuនៃប្រទេសជប៉ុន។ការសិក្សារបស់ខ្ញុំទាក់ទងនឹងFiber orientation in fiber-reinforced concrete និងការអនុវត្តUHPFRC។