
កាលខ្ញុំនៅវ័យជំទង់ប្រហែលថ្នាក់ទី១០ អ៊ំស្រីម្នាក់និងបងប្រុសម្នាក់ជាអ្នកធ្វើការងាររដ្ឋប្រចាំឃុំ បានមកសួរនាំខ្ញុំរឿងឯកសារមួយដែលគាត់កំពុងរៀបចំ។ ខ្ញុំភ្ញាក់ព្រើត! តើមានទេចាស់ៗមកសួរក្មេងពីរឿងរដ្ឋ??? មិនដែលមានទេ!!!
ពួកគាត់លើកឯកសាររដ្ឋបាលដែលគាត់បានសរសេរ ហើយសួរថា សូមប្អូនជួយពិនិត្យផងតើត្រង់នេះគួរប្រើ ពាក្យ[អធិបតី] ឬ [អធិបតេយ្យ]? ខ្ញុំញញឹម ព្រោះនេះជាលើកទី១ហើយដែលទទួលបានការប្រឹក្សាពីមនុស្សចាស់ជាងខ្លួន។ ខ្ញុំដឹងខ្លះៗដែរតែដើម្បីបញ្ជាក់ ខ្ញុំក៏យកវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតមកឲ្យពួកគាត់មើលបន្ថែម។ យើងបានយល់ស្របគ្នាបន្ទាប់ពីការពិភាក្សាចប់។
○ នេះជាវប្បធម៌ល្អ! គ្មានអ្នកណាចេះទាំងអស់ទេ! ចូរគ្រាន់តែសួរនូវអ្វីដែលអ្នកមិនចេះ។
○ គួរជៀសវាងចេះតែទៅមុខព្រោះអំនួតនិងការចង់ឈ្នះ
○ ប្រជាជនធម្មតាប្រើភាសាជាតិមិនត្រូវគឺខុសចំពោះតែគាត់ម្នាក់ តែបើរដ្ឋប្រើភាសាជាតិខុសគឺផលអាក្រក់កើតមានដល់មនុស្សមួយប្រទេស។
○ អធិបតេយ្យ (ន) ភាពជាអធិបតី ភាពជាធំ




