Search

ចាស់សួរក្មេង

ចែករំលែក

មាតិកា

កាលខ្ញុំនៅវ័យជំទង់ប្រហែលថ្នាក់ទី១០ អ៊ំស្រីម្នាក់និងបងប្រុសម្នាក់ជាអ្នកធ្វើការងាររដ្ឋប្រចាំឃុំ បានមកសួរនាំខ្ញុំរឿងឯកសារមួយដែលគាត់កំពុងរៀបចំ។ ខ្ញុំភ្ញាក់ព្រើត! តើមានទេចាស់ៗមកសួរក្មេងពីរឿងរដ្ឋ???  មិនដែលមានទេ‌‌‌!!!

ពួកគាត់លើកឯកសាររដ្ឋបាលដែលគាត់បានសរសេរ ហើយសួរថា សូមប្អូនជួយពិនិត្យផងតើត្រង់នេះគួរប្រើ ពាក្យ[អធិបតី] ឬ [អធិបតេយ្យ]? ខ្ញុំញញឹម ព្រោះនេះជាលើកទី១ហើយដែលទទួលបានការប្រឹក្សាពីមនុស្សចាស់ជាងខ្លួន។ ខ្ញុំដឹងខ្លះៗដែរតែដើម្បីបញ្ជាក់ ខ្ញុំក៏យកវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតមកឲ្យពួកគាត់មើលបន្ថែម។ យើងបានយល់ស្របគ្នាបន្ទាប់ពីការពិភាក្សាចប់។

○ នេះជាវប្បធម៌ល្អ! គ្មានអ្នកណាចេះទាំងអស់ទេ! ចូរគ្រាន់តែសួរនូវអ្វីដែលអ្នកមិនចេះ។

○ គួរជៀសវាងចេះតែទៅមុខព្រោះអំនួតនិងការចង់ឈ្នះ

○ ប្រជាជនធម្មតាប្រើភាសាជាតិមិនត្រូវគឺខុសចំពោះតែគាត់ម្នាក់ តែបើរដ្ឋប្រើភាសាជាតិខុសគឺផលអាក្រក់កើតមានដល់មនុស្សមួយប្រទេស។

○ អធិបតេយ្យ (ន) ភាពជាអធិបតី ភាពជាធំ

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។