ពេលខ្លះខុសត្រូវមិនសំខាន់ទេ

ចែករំលែក

មាតិកា

កាលខ្ញុំរស់នៅប្រទេសជប៉ុន ១ឆ្នាំម្តងឬ២ឆ្នាំម្តងខ្ញុំតែងតែហោះហើរមកលេងស្រុកកំណើត។ ចំពោះការហោះហើរ ប្រសិនបើអ្នកមានចំនូលច្រើននោះវាងាយណាស់អ្នកអាចជ្រើសរើសយកក្រុមហ៊ុនអាកាសចរដែលមានតម្លៃមធ្យម វាមានផាសុកភាពព្រោះយ៉ាងហោចណាស់អ្នកមិនចាំបាច់រងចាំយូរពេលប្តូរជើងយន្តហោះម្តងៗ។ ផ្ទុយទៅវិញសម្រាប់ខ្ញុំជាសិស្ស ការទិញសំបុត្រយន្តហោះជាកិច្ចការមួយឈឺក្បាលណាស់។ មើលលុយខ្លួនឯង មើលជើងយន្តហោះជាច្រើនដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

ក្រុមហ៊ុនមួយដែលខ្ញុំជ្រើសរើសជិះជាញឹកញាប់គឺ Air Asia។ តម្លៃធូរថ្លៃហើយប្តូរពីបាំងកកមកភ្នំពេញមិនប្រើពេលច្រើននោះទេ។ ពេលមួយនោះខ្ញុំជិះ Air Asia ហើយបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាំងកកមុនធ្វើដំណើរទៅភ្នំពេញ។ វាជាពេលព្រឹកព្រលឹមខ្ញុំក៏ចូលទៅកុម្មង់កាហ្វេសម្រាប់ referesh រាងកាយពីការនឿយហត់។

I : Americano please!

Staff : Ok!

……………………..

Staff : Cappuccino sir.

ខ្ញុំងាកមើលជុំវិញខ្លាចក្រែងមានអ្នករង់ចាំយក Cappuccino។ អត់ឃើញមាននរណាសោះខ្ញុំក៏សួរ

Is it for other person?

Staff : ………

I : Sorry. I ordered Americano.

Staff : ….Americano?

I : Oh,Yes. This Cappuccino, did you make it for someone else ..?

Staff : ………

អ្នកលក់មិនសូវចេះនិយាយអង់គ្លេសច្រើនទេ នាងបង្ហាញទឹកមុខបែបភ័យព្រួយជាខ្លាំងហើយក៏យកដៃទាញយកលុយមួយចំនួនចេញមក។ ប្រហែលជាសម្រាប់សងមកខ្ញុំវិញ។ ឃើញបែបនេះខ្ញុំក៏ញញឹមហើយប្រាប់នាងថាកុំបារម្ភអីខ្ញុំនឹងយក Cappuccino។

ពេលខ្លះមិនចាំបាច់ត្រូវតែស្វែងរកខុសនិងត្រូវទេ។