នៅក្នុងវិស័យណាក៏មានបញ្ហាដែរ។ អាល់បឺត អាញស្តាញដែលជាបិតារូបវិទ្យាទំនើបក៏មិនអាចជៀសផុតពីរឿងនេះដែរ។ ក្នុងជីវិតរបស់លោកមានបញ្ហាជាច្រើនទាំងក្នុងជីវិតការងារនិងជីវិតឯកជន។
ពិតណាស់សមិទ្ធផលការងាររបស់គាត់ក្នុងរូបវិទ្យាពិតជាអស្ចារ្យ។ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៀតគឺថាក្នុងជីវភាពរស់នៅរបស់គាត់មានរឿងគួរឲ្យស្ញប់ស្ញែងជាច្រើនបានកើតឡើង។
ថ្ងៃមួយមានបុរសម្នាក់មានសួរផ្ចាញ់ផ្ចាលគាត់។ លោកមិនជឿក្នុងអាទិទេពទេ លោកចំណាយពេលតែទៅលើការសិក្សាពីរូបវិទ្យានៃសកលលោក។ សម្រាប់លោក ពិភពលោកគឺត្រជាក់គ្មានភាពកក់ក្តៅ សោះកក្រោះ គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ព្រោះវាគ្រាន់តែជារូបវិទ្យា។
អាញស្តាញញញឺមហើយតបថា មនុស្សជាច្រើនក្នុងលោកនេះរវល់ណាស់ក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនដូចជា តើអាជីវកម្មខ្ញុំនឹងទៅជាយ៉ាងណា តើខ្ញុំមានបញ្ហាអ្វី តើខ្ញុំគួរជ្រើសរើសការងារអ្វី តើខ្ញុំត្រូវទៅណាសម្រាប់វិស្សមកាល….គំនិតទាំងនេះគឺចង្អៀតចង្អល់ណាស់។ សម្រាប់ខ្ញុំពេលដែលខ្ញុំដឹងកាន់តែច្រើនអំពីចក្កវាល ខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែដាក់ខ្លួនជាងមុន។







