តោះសាកស្រមៃមើល! ម៉ូតូគ្រប់ទីកន្លែង ឡានស្ទះលើផ្លូវ ផ្សែងខ្មៅហុយពេញមេឃ! នេះជាភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជា មានចំនួនប្រជាជនប្រហែល២លានកន្លះដែលកំពុងរស់ក្នុងចរាចរណ៍ដ៏ស្មុគស្មាញ!
ទីក្រុងដែលរីកធំយ៉ាងរហ័ស
ភ្នំពេញជាទីតាំងដែលទន្លេទាំង៣ជួបគ្នាគឺទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់។ ដូចជាតូក្យូនៃប្រទេសជប៉ុនដែរ វាជាទីក្រុងសំខាន់បំផុតរបស់កម្ពុជា។ ដង់ស៊ីតេប្រជាជនក្នុងទីក្រុងភ្នំពេញគឺ៣, ៣៦១នាក់/គម២ ហើយនៅឆ្នាំ២០៣៥គេព្យាករណ៍ថាកំណើនប្រជាជននឹងកើនដល់៣លាននាក់។ ភ្នំពេញរីកលូតលាស់យ៉ាងលឿន! ប្រហែលជាលឿនពេកសម្រាប់ផ្លូវចរាចរណ៍ដែលមិនទាន់បានត្រៀមខ្លួន។

បញ្ហាចរាចរណ៍បច្ចុប្បន្ន
ទោះបីជារដ្ឋាភិបាលបានរៀបចំគម្រោងកែលម្អទីក្រុងតាំងតែពីឆ្នាំ១៩៩៨មកក៏ដោយ មានរឿងជាច្រើនដែលមើលទៅនៅតែរញ៉េរញ៉ាយ។ បញ្ហាមានដូចជា ម៉ូតូ ឡានឯកជនមានចំនួនច្រើនពេក កង្វក់ខ្យល់ ស្ទះចរាចរណ៍ និងគ្មានផ្លូវថ្មើរជើងគ្រប់គ្រាន់សម្រាប់ដើរ។
រដ្ឋាភិបានបានព្យាយាមដោះស្រាយបញ្ហានេះរួមជាមួយនឹងជំនួយពីបរទេសដូចជាអូស្ត្រាលីនិងជប៉ុនជាដើម។ គម្រោងទាំងនោះរួមមាន ឡានក្រុង រថភ្លើង និងតាក់ស៊ីលើទឹក។ ប៉ុន្តែមានតែឡានក្រុងទេដែលកំពុងដំណើរការ។ មនុស្សភាគច្រើននៅតែប្រើប្រាស់ម៉ូតូឌុបនិងតាក់ស៊ីព្រោះវាធូរថ្លៃ ងាយស្រួលស្វែងរក និងចំណាយពេលតិច។

តើយើងអាចធ្វើអ្វីបានខ្លះ?
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែដំណើរការល្អ ជារៀងរាល់ឆ្នាំកំណើនសេដ្ឋកិច្ចថេរ៧%ជាប់ជានិច្ច។ បញ្ហាគឺថាកាលណាប្រជាជនចំនូលច្រើនទំនោរទិញឡានក៏កើនដែរ។ ការណ៍នេះនឹងនាំឲ្យបញ្ហាចរាចរណ៍កាន់តែពិបាក
គំនិត១ EV
រថយន្តអគ្គីសនី EVs(Electric Vehicles) ជារថយន្តដែលដំណើរការដោយចរន្តអគ្គីសនីជំនួសឲ្យសាំង។ វាបញ្ចេញឧស្ម័នពុលតិចជាងរថយន្តធម្មតាដែលប្រើសាំង។ ម្យ៉ាងទៀតប្រសិនបើយើងអាចប្រើថាមពលស្អាត (Clean Energy)ដូចជាប្រព័ន្ធសូឡាដើម្បីផ្គត់ផ្គង់វា នោះវាជាចំណែកដ៏ធំសម្រាប់ការពារបរិស្ថាន។ វិធីនេះអាចជួយឲ្យខ្យល់ក្នុងទីក្រុងមានគុណភាពល្អជាងមុន។
គំនិត២ Smart City
Smart City ប្រើប្រាស់អុិនធឺណេតសម្រាប់ភ្ជាប់អ្វីៗគ្រប់យ៉ាងដូចជាឡាន ឡានក្រុង ភ្លើងចរាចរណ៍ និងផ្លូវ។ នេះមានន័យថារបស់ទាំងនេះធ្វើការក្នុងពេលជាមួយគ្នាឬនៅជាមួយគ្នាដែលជាហេតុធ្វើឲ្យប្រព័ន្វចរាចរណ៍ទាំងមូលមានភាពល្អប្រសើរឡើង។
សាកគិតលមើល! ត្រឹមតែមានទូរស័ព្ទក្នុងដៃអ្នកអាចធ្វើដំណើរទៅណាក៏បាន។ Appក្នុងទូរស័ព្ទនឹងប្រាប់អ្នកថាផ្លូវណាជាផ្លូវល្អបំផុតដើម្បីទៅដល់គោលដៅរបស់អ្នក។ កក់សំបុត្រក្នុងទូរស័ព្ទ ដោយមិនចាំបាច់ធ្វើដំណើរទៅរកទិញ។ ដើម្បីធ្វើរឿងនេះបានទិន្នន័យនៃផ្លូវ ភ្លើងចរាចរណ៍ ល ពិតជាចាំបាច់ណាស់។
ម្យ៉ាងទៀត Share Carក៏ជាគំនិតមួយល្អដែរ។ អ្នកមិនចាំបាច់មានឡានផ្ទាល់ខ្លួនទេ។ ស្រដៀងនឹងឡានក្រុងដែរតែនេះជាតាក់ស៊ីដែលគ្មានមនុស្សបើក។ ពេលត្រូវការទៅណាអ្នកគ្រាន់តែទាញ់ទូរស័ព្ទ ឆែក share car ដែលនៅជិតនាក់ កក់សំបុត្រទៅទីតាំង…អ្នកនឹងមិនចាំបាច់កង្វល់រឿងឡានផ្ទាល់ខ្លួនទៀតទេហើយគុណភាពជីវិតនឹងល្អជាងមុន។
ហេតុអ្វីបានជារឿងបែបនេះចាំបាច់?
ប្រសិនបើភ្នំពេញជា Smart city រឿងល្អៗជាច្រើននឹងកើតឡើង។ ចរាចរណ៍នឹងល្អប្រសើរ ខ្យល់អាកាសនឹងបរិសុទ្ធ ហើយភាពទាក់ទាញការវិនិយោគពីបរទេសនឹងកើនឡើង។ ភ្នំពេញនឹងល្អជាងមុនមិនត្រឹមតែសម្រាប់មនុស្សក្នុងសម័យនេះទេតែសម្រាប់មនុស្សនៅពេលអនាគតផងដែរ។
តើវាងាយស្រួលទេ? អត់ទេ! រឿងនេះត្រូវការទាំងថវិការនិងបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយ ដូចពាក្យមួយគេនិយាយថា ទៅយឺតមិនជាបញ្ហា បញ្ហាគឺថាតើវាជាផ្លូវត្រូវឬអត់? ហេតុនេះយើងគួរតែបន្តអភិវឌ្ឍទីក្រុងប៉ុន្តែគោលដៅត្រូវតែច្បាស់លាស់។ សរុបមកអនាគតទីក្រុងភ្នំពេញមិនមែនគ្រាន់តែជាការជុសជុលផ្លូវនោះទេតែវាជាការស្ថាបនាទីក្រុងមួយប្រភេទថ្មីស្រឡាង។






