Form Follows Fuction, Louis Henry Sullivan ស្ថាបត្យករអាមេរិច
បន្ថែមលើសម្រស់ឬភាពទាក់ទាញនៃទ្រង់ទ្រាយ មុខងារគឺជាតម្លៃមិនអាចខ្វះបានក្នុងពេលធ្វើឌីសាញគ្រោងបង្គុំសំណង់។ បើគិតពីទំនាក់ទំនងនៃផ្នែកទាំងពីរនេះ ជាទូទៅយើងគោរពតាមទ្រឹស្តីមួយគឺ ទ្រង់ទ្រាយត្រូវសមស្របតាមមុខងារ។ មានន័យថា យើងមានលទ្ធភាពកែតម្រូវ ធ្វើឲ្យទ្រង់ទ្រាយទៅជាយ៉ាងក៏បាន តែសូមកុំភ្លេចមុខងារឬបម្រើបម្រាស់របស់វា។ បើទ្រង់ទ្រាយ ទីតាំង ខុសពីមុខងារខ្លាំងពេកនោះការឌីសាញទៅជាលេងមានន័យ។
ឧទាហរណ៍ ដូចរូបនេះ ទាក់ទងនឹងភាពទាក់ទាញ វាគ្មានបញ្ហាទេ។ តែបើមើលលើមុខងារវិញ មានចំណុចគួរពិចារណា។ មុខងាររបស់ឆ័ត្រគឺសម្រាប់បាំងការពារភ្លៀងឬកម្តៅថ្ងៃ។
ផ្ទុយទៅវិញ ឆ័ត្រត្រូវបានដាក់ក្រោមពិដាន(ដែលមានមុខងាររងកម្តៅនិងភ្លៀង) ធ្វើឲ្យមុខងាររបស់ឆ័ត្រទៅជាលេងមានន័យ។
បើយោងតាមគោលការណ៍ក្នុងការឌីសាញ នេះជាចំណុចខ្វះខាតមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើយើងឲ្យតម្លៃលើគំនិតច្នៃប្រឌិត ករណីនេះជាករណីគួរឲ្យចាប់អារម្មណ៍(ធ្វើខុសពីគេ)។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។