ប្រវត្តិខ្លះៗ
១៨៩៧ កំណើតរោងចក្រដុតកម្ទេចសំរាមដំបូងគេក្នុងប្រទេសជប៉ុន
១៩០០ បង្កើតច្បាប់សម្អាតកាកសំណល់ក្នុងគោលបំណងដើម្បីបម្លែងនិងចោលកាកសំណល់(សំរាម+សំណល់បន្ទប់ទឹក)
១៩៣០ បង្កើតច្បាប់ស្តីពីការប្រមូលកាកសំណល់បន្ទប់ទឹក
១៩៥៤ ការបង្កើតច្បាប់សម្អាត
១៩៧០ ការបង្កើតច្បាប់បម្លែងនិងសម្អាតកាកសំណល់ឧស្សាហកម្ម
ការមិនគិតប្រាក់ពីសំរាមធម្មតាចាប់ផ្តើមអនុវត្ត
១៩៩១ វិសោធនកម្មច្បាប់សម្អាតកាកសំណល់
ការកម្រិតបរិមាណបញ្ចេញសំរាម(ពិសេសពីឧស្សាហកម្មនានា)
១៩៩៧ វិសោធនកម្មច្បាប់សម្អាតកាកសំណល់
រិតបន្តឹងកុំឲ្យមានការចាក់ចោលដោយគ្មានច្បាប់ (សម័យនោះរោងចក្រជាច្រើន
ចាក់ចោលសំរាមរបស់ខ្លួនក្នុងតំបន់ដាច់ស្រយាល ដោយគ្មានច្បាប់)
២០០០ វិសោធនកម្មច្បាប់សម្អាតកាកសំណល់
លែងឲ្យមានការដុតសំរាមនៅខាងក្រៅអគារដុតសំរាម
(ដុតសំរាមនៅលើដីក្នុងតំបន់ដាច់ស្រយាលចាត់ទុកថាខុសច្បាប់)
២០០៣ វិសោធនកម្មច្បាប់សម្អាតកាកសំណល់
ជម្រុញការកែច្នៃនិងប្រើប្រាស់ឡើងវិញ(Recycle)
………………………….
បញ្ហាសំរាមនាទស្សវត្ស៩០
១ ផ្សែង និងសារធាតុពុលចេញពីរោងចក្រដុតកម្ទេចសំរាម
២ ការចោលសំរាមខុសច្បាប់(ពិសេសសំណល់ឧស្សហកម្ម) និងការបម្លែងសំរាមមិនបានត្រឹមត្រូវ
៣ ការបំពុលដីនិងទឹកនៅជុំវិញតំបន់លុបសំរាម
………
បច្ចុប្បន្ន : ជម្រុញឲ្យមាន សង្គមវិលជុំ Circular Society តាមយៈគោលនយោបាយ 3R (Reduce, Reuse, Recycle) ពោលគឺ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ។
ប្រភេទកាកសំណល់
១ កាកសំណល់ទូទៅ(municipal waste) :
កាកសំណល់ទាំងអស់ក្រៅពីសំណល់ឧស្សាហកម្ម)
២ កាកសំណល់ឧស្សាហកម្ម(designated industrial waste)
ប្រភេទសំរាម
១ ការសំណល់ពីគេហដ្ឋាន (household waste) : ភូមិឃុំស្រុកអ្នកទទួលបន្ទុក
២ សំណល់ធុរកិច្ច (commercial waste, company, market, school etc ) : ម្ចាស់ធុរកិច្ចជាអ្នកទទួលបន្ទុក
ចំណាប់អារម្មណ៍
ជប៉ុនមិនមែនមិនសូវមានបញ្ហាសំរាមថ្មីៗនេះទេ តាមពិតគេចាប់ផ្តើមដោះស្រាយបញ្ហានេះជាងមួយសតវត្សមកហើយ។ ដូចឃើញខាងលើ ការកែប្រែច្បាប់មានរហូតនៅពេលដែលបញ្ហាកើតមានឡើង។ បង្កើតច្បាប់មួយដោះស្រាយបានបញ្ហាមួយ នៅពេលដែលបញ្ហាថ្មីមួយទៀតកើតឡើង គេបង្កើតច្បាប់មួយទៀត។ តាមរបៀបនេះបញ្ហានានាចេះតែអស់ទៅបន្តិចម្តងៗរហូតទាល់តែយើងចាត់ទុកថាជប៉ុនជាប្រទេសស្អាតជាងគេក្នុងលោក។







