*កំណត់ចំណាំ : មានរបៀបពីរយ៉ាងដើម្បីសរសេរវ៉ិចទ័រ។ គេអាចប្រើសញ្ញាព្រួញ ឬអក្សរដិត។ឧទាហរណ៍ដូចជា

ក្នុងវែបសាយនេះយើងប្រើប្រាស់ទាំងពីរទម្រង់។ សញ្ញាព្រួញសម្រាប់សមីការ ឬរូបមន្តវែងៗ រីឯនិមិត្តសញ្ញាគណិតវិទ្យាខ្លីៗដែលមាននៅក្នុងអត្ថបទឬល្បះសម្រាប់ពន្យល់យើងប្រើអក្សរដិតវិញ។
ដែនស្កាលែ និងដែនវ៉ិចទ័រ Scalar field and Vector Field
ពត៌មានឬបាតុភូតរូបវិទ្យាត្រូវបានបកស្រាយដោយទំហំ(បរិមាណ)ពីរប្រភេទគឺទំហំស្កាលែ (Scalar Quantity) និងទំហំវ៉ិចទ័រ(Vector Quantity) ។ ទំហំស្កាលែជាទំហំដែលមានតែបរិមាណដូចជា ម៉ាស សីតុណ្ហភាព សម្ពាធ ពេលវេលាជាដើម។ ទំហំវ៉ិចទ័រគឺជាទំហំដែលមានទាំងបរិមាណនិងទិសដៅដូចជា កម្លាំង ល្បឿន បរិមាណចលនា ដែនទំនាញដី ដែនម៉ាញ៉េទិចជាដើម។
លំហដែលមានទំហំស្កាលែអាស្រ័យនឹងទីតាំងហៅថាដែនស្កាលែ។ ឧទាហរណ៍ដូចជាសីតុ-ណ្ហភាពនៃតំបន់មួយ(រូបភាពទី១)ប្រែប្រួលតាមទីតាំងកំណត់ជាក់លាក់។ តំបន់សីតុណ្ហភាពឬលំហសីតុណ្ហភាពនេះជាដែនស្កាលែមួយ។ ចំណែកឯលំហដែលមានទំហំវ៉ិចទ័រអាស្រ័យនឹងទីតាំងហៅថាដែនវ៉ិចទ័រ។ ឧទាហរណ៍ដូចជាល្បឿនខ្យល់(រូបភាពទី២)នៃតំបន់មួយប្រែប្រួលទាំងទិសនិងទំហំអាស្រ័យទៅលើទីតាំងកំណត់ជាក់លាក់។ តំបន់ល្បឿនខ្យល់ ឬលំហល្បឿនខ្យល់នេះគឺជាដែនវ៉ិចទ័រមួយ។
ដោយឡែក ទំហំស្កាលែមានច្រើនវិមាត្រអាស្រ័យទៅលើបរិបទនៃការសិក្សា។ ឧទាហរណ៍ដូចជាអនុគមន៍ y = f(x) គឺជាដែនស្កាលែឯកវិមាត្រ(one dimensional scalar field)ព្រោះអថេរសម្រាប់កំណត់តម្លៃអនុគន៍មានតែមួយ។ ដូចគ្នាដែរ f(x,y ) គឺជាដែនស្កាលែទ្វេវិមាត្រ (two dimensional scalar field) ហើយ f(x,y,z) គឺជាដែនស្កាលែត្រីវិមាត្រ(three dimensional scalar field)។
ធាតុរបស់វ៉ិចទ័រមានបីគឺចំណុចចាប់(គល់) ចុង និងណមឬប្រវែង។ ចំណុចចាប់និងចុងកំណត់ទិសដៅរបស់វ៉ិចទ័រ។ ដូចនេះយើងអាចនិយាយបានថាទំហំវ៉ិចទ័រផ្សំឡើងដោយទិសដៅ និងណមរបស់វា។ នៅក្នុងរូបវិទ្យាយើងសិក្សាចលនារបស់រូបធាតុក្នុងលំហត្រីវិមាត្រដែលមានអ័ក្សបីកែងតរៀងគ្នា។ តម្រុយទាំងនេះមានច្រើនប្រភេទអាស្រ័យនឹងប្រធានបទនៃការសិក្សាដូចជា តម្រុយដេកាត តម្រុយស៊ីឡាំង តម្រុយស្វ៊ែជាដើម។ ដោយហេតុថាខ្លឹមសារនៃជំពូកនេះគឺជាការសិក្សាវិភាគលើលក្ខណៈទូទៅនៃវ៉ិចទ័រ ហើយដើម្បីសម្រួលក្នុងការសិក្សា វ៉ិចទ័រក្នុងមេរៀននេះគឺជាវ៉ិចទ័រត្រីវិមាត្រក្នុងតម្រុយដេកាត(Cartesian Coordinate System) R=OXYZ។ រីឯតម្រុយផ្សេងទៀតយើងនឹងសិក្សាក្នុងជំពូកបន្ទាប់។

រូបភាពទី១ ផែនទីសីតុណ្ហភាពពិភពលោកឆ្នាំ២០១៩

រូបភាពទី២ ចរន្តខ្យល់នៅប្រទេសជប៉ុនក្រោមឥទ្ធិពលនៃព្យុះទីហ្វុង(២០១៩)
ទីតាំងនៃចំណុចរូបធាតុក្នុងលំហតម្រុយនឹង
ជាទូទៅទីតាំងរបស់រូបធាតុក្នុងលំហសិក្សាត្រូវបានកំណត់ដោយវ៉ិចទ័រទីតាំង R ណាមួយដែល


ពិជគណិតនៃវ៉ិចទ័រ
ប្រមាណវិធីលើវ៉ិចទ័រ


ចំណាំ៖ ទំហំ និងទិសដៅនៃវ៉ិចទ័រមិនប្រែប្រួលទេក្នុងពេលរំកិលវានៅលើប្លង់ដដែល។ ដំណើររំកិលនេះហៅថាបម្លែងកិល។
ភាពមិនអាស្រ័យលីនែអ៊ែ
ជាទូទៅចំពោះវ៉ិចទ័រ n វិមាត្រ (Ri)i = 1;n ∈ Rn និង λi ∈ R បង្គុំលីនែអ៊ែ(Linear Combination) ស្មើរសូន្យពោលគឺ

ប្រសិនបើ ∀λi = 0 នោះគេថា Ri ជាវ៉ិទ័រអាស្រ័យលីនែអ៊ែហើយគេមិនអាចកំណត់សំណុំវ៉ិចទ័រ Ri ដោយទំនាក់ទំនងលីនែអ៊ែបានទេពោលគឺ Ri មិនស្ថិតក្នុងប្លង់តែមួយ។
ប្រសិនបើ ∃λi ≠ 0 នោះគេថា Ri ជាវ៉ិចទ័រអាស្រ័យលីនែអ៊ែ(Linear dependence) ហើយគេអាចកំណត់សំណុំវ៉ិចទ័រ Ri ដោយទំនាក់ទំនងលីនែអ៊ែបាន ពោលគឺសំណុំវ៉ិចទ័រ Ri ស្ថិតក្នុងប្លង់តែមួយ។
ឧទាហរណ៍ទី២ សិក្សាភាពមិនអាស្រ័យលីនែអ៊ែនៃបីវ៉ិចទ័រខាងក្រោម


ឧទាហរណ៍ទី៣ ដូចឧទាហរណ៍ទី១ដែរ តែយើងជំនួសវ៉ិចទ័រទីតាំង R3ដោយ R3‘=(3, 8, 4)
បំលែងម៉ាទ្រីសមេគុណតាម Gaussian Elimination


ក្នុងប្លង់តែមួយវ៉ិចទ័រទាំងបីមានទំនាក់ទំនងធរណីមាត្រដូចរូបខាងក្រោម

ឧទាហរណ៍ទី៤ ភាពមិនអាស្រ័យលីនែអ៊ែនៃវ៉ិចទ័រឯកតា i =(1, 0, 0) j = (0, 1, 0) k = (0, 0, 1)

ដូចនេះ i, j, k ជាបីវ៉ិចទ័រមិនអាស្រ័យលីនែអ៊ែមានន័យថាវ៉ីចទ័រឯកតាទាំងបីមិនស្ថិតក្នុងប្លង់តែមួយនោះទេ។
ជាទូទៅសំណុំវ៉ិចទ័រឯកតានៃប្រព័ន្ធតម្រុយកូអរដោណេណាមួយគឺជាវ៉ិចទ័រមិនអាស្រ័យលីនែអ៊ែ។
សមីការបន្ទាត់(Equation of Line)
សមីការបន្ទាត់កាត់តាមចំណុចនឹងមួយ
យើងនឹងកំណត់សមីការបន្ទាត់ (L) នៃសំណុំចំណុច R (x, y, z) កាត់តាមចំណុចនឹង Ro(xo, yo, zo)មានវ៉ិចទ័រប្រាប់ទិស u = (a, b, c)

ដូចនេះសមីការបន្ទាត់គឺ
សមីការប៉ារ៉ាមែត

សមីការទូទៅ

សមីការបន្ទាត់កាត់តាមចំណុចនឹងពីរ
ក្នុងករណីខាងលើប្រសិនបើយើងជំនួសគល់តម្រុយ O ដោយចំណុច R1(x1, y1, z1) ហើយ Ro ដោយ R2(x2, y2, z2) នោះយើងនឹងបានសមីការបន្ទាត់ L កាត់តាមពីរចំណុច R1 និង R2 ដូចខាងក្រោម

មេគុណប្រាប់ទិស u នៃបន្ទាត់ L គឺ

ចំពោះគ្រប់ចំណុច R(x, y, z) នៅលើបន្ទាត់ L គេបាន

ដូចនេះសមីការបន្ទាត់ L គឺ

ផលគុណស្កាលែ (Scalar product or Dot product)
ចំពោះ

គេបានផលគុណស្កាលែនៃពីរវ៉ិចទ័រ A និង B កំណត់ដោយ

អនុវត្តន៍ផលគុណស្កាលែ
សមីការប្លង់(Equation of Plane)
យើងនឹងកំណត់សមីការប្លង់ (P) នៃសំណុំចំណុច M(x, y, z) កាត់តាមចំណុចនឹង Mo(xo, yo, zo) មានវ៉ិចទ័រណរម៉ាល់ n = ai + bj +ck ។

យើងអាចសរសេរ d(M1;P)

ដូចនេះសមីការប្លង់គឺ

ចម្ងាយពីចំណុចនឹងទៅប្លង់
ដូចបង្ហាញក្នុងរូប ចម្ងាយពីចំណុចនឹង M1(x1, y1, z1) នាមួយទៅនឹងប្លង់គឺជាចំណោលកែងនៃវ៉ិចទ័រ MM1លើវ៉ិចទ័រណរម៉ាល់ n = ai + bj +ck ។


តាមសមីការប្លង់គេបាន ax+by+cz = -d

ដោយុចម្ងាយគឺជារង្វាស់វិជ្ជមានដាច់ខាតយើងអាចសរសេរបានដូចខាងក្រោម

ម្យ៉ាងទៀតយើងអាចស្រាយតាមនិយមន័យផលគុណស្កាលែក៏បាន

ផលគុណវ៉ិចទ័រ(Vector Product or Cross Product)


អនុវត្តន៍ផលគុណខ្វែង
ចម្ងាយពីចំណុចទៅបន្ទាត់

គណនាក្រលាផ្ទៃនៃរូបធរណីមាត្រ

ក្រលាផ្ទៃប្រលេឡូក្រាម
![]()
ក្រលាត្រីកោណ

ផលគុណចម្រុះ( Scalar Triple Product)

គណនាមាឌសូលីដ
មាឌប្រលេពីប៉ែត

មាឌចតុមុខ








