Search

ឲ្យ ឬ ឱយ ឬ អោយ

ចែករំលែក

មាតិកា

ឱ្យ : ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងឆ្នាំ១៩១៥ត្រូវប្រើជា [ ឱ្យ ] យ៉ាងនេះ មិនត្រូវប្រើ [ ឱយ ] ឬ  [អោយ ]ឡើយ ។ (ទម្រង់អក្សរក្នុងកុំព្យូទ័រ [ ឲ្យ ] ដូចគ្នានឹង [ ឱ្យ ] ដែរ)

អញ្ញត្រ (និ)  (អានថា : អ័ញ-ញ៉ាត់-ត្រៈ)   ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេងដោយឡែក។

អញ្ញត្រសព្ទ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ(ដើម្បីរក្សាបែបដើមឲ្យគង់នៅ)  ដូចជា នេះ, នោះ, ស្តេច, សម្តេច, ស្រេច, សម្រេច, អញ, អ្នក….ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា(តាមក្បួន : មី-នា) អានថា មី-ន៉ា, ព័ត៌មាន(ព័រ-តៈម៉ាន)អានថាថា ព័រ-ដ៏-មាន, វត្តមាន(វ័ត-តៈម៉ាន)អានថា វ័ត-តៈមាន ជាដើម

វចនានុក្រមខ្មែរ(ភាគ១ ភាគ២) ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ (១៥៨៦, ១៩៤៤)

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។