Search

អ្វីជាវិវត្តន៍ដ៏អស្ចារ្យរបស់មនុស្សជាតិ?(Humans Evolution)

ចែករំលែក

មាតិកា

ប្រសិន​បើនិយាយ​ពី​ការ​យល់​ដឹង​អំពី​ចក្រវាល​ ចំណុចរបត់គឺ​ការ​ប្រែប្រួល​ពីរូបវិទ្យាបុរាណ(Newtonian Physics, Classical Physics)ទៅរូបវិទ្យាទំនើប(Modern Physics, Nuclear Physics)គឺជាការវិវត្តដ៏អស្ចារ្យ។

នៅក្នុងវិស័យផលិតកម្មដូចជាវិស្វកម្ម ឧស្សាហកម្មជាដើម ការជំនួសកម្លាំងមនុស្សដោយរ៉ូបូត​ឬ​បញ្ញា​សិប្បនិម្មិត(Artificial Intelligence)​គឺ​ជា​ការ​វិវត្ត​ដ៏​អស្ចារ្យ​។

សម្រាប់មនុស្សភាគច្រើនពិសេសក្មេងៗ​ ការវិវត្តដ៏អស្ចារ្យរបស់មនុស្សជាតិគឺប្រហែលជាការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា”iPhone, Facebook, Virtual Reality, Zoom, 8k, IMAX 3D…. ” មនុស្ស​មាន​ការ​គិត​និង​មនោសញ្ចេតនា​ខុស​ៗគ្នា​។ នេះ​ជា​ការពិត​។

ដោយឡែកក្នុង​សម័យ​ទំនើប​ មនុស្ស​ភាគច្រើន​ដឹង​ថា​បារី​ ស្រា​ កាហ្វេ​ អាហារ​ហឹរ​ អាហារ​មាន​ខ្លាញ់​ច្រើន​ ការបរិភោ​គច្រើនជាដើម​នេះ​ជារឿងមិនល្អ​ ជា​របស់​មិន​ល្អ​ វា​ប៉ះ​ពាល់​ដល់​សុខភាព​ យើង​គួរ​ព្យាយាម​ជៀសវាង​។  សម្រាប់​ខ្ញុំ​ការ​ដែល​គំនិត​ទាំង​នេះ​រីកសាយ​ក្នុង​សង្គមគឺ​ជា​ការ​វិវត្ត​ដ៏​អស្ចារ្យ​របស់​មនុស្ស។ ​នេះ​មិនមែន​មានន័យ​ថា​គ្រប់​គ្នា​សុទ្ធតែ​គិត​គូ​ពីរឿង​នេះ​ទេ​ តែខ្ញុំ​រីករាយ​ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​បច្ចុប្បន្ន​គំនិត​នេះ​មាន​វត្តមាន​ក្នុង​សង្គម​មនុស្ស​ដែរ​។ ហើយយ៉ាង​ហោចណាស់​មនុស្ស​ដឹង​និង​ទទួល​ស្គាល់​ថា​មិនមែន​គ្រប់​យ៉ាង​សុទ្ធ​តែ​ធ្វើ​ទៅ​ល្អ​នោះ​ទេ​ រឿង​ខ្លះ​មិន​គួរ​ធ្វើ​ របស់​ខ្លះ​មិន​គួរ​បញ្ចូល​ក្នុង​ខ្លួន​ទេ​ វា​គ្រោះ​ថ្នាក់​។  នេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខមាល​ភាព​ក្នុង​ជីវិត​។​ មុន​ពេល​បញ្ចូល​របស់​ល្អ​ក្នុង​ខ្លួន​កើត​ វាចាំ​បាច់​ត្រូវ​ស្គាល់​អ្វី​អាក្រក់​សិន​។ អាហារ​ផ្លូវ​កាយ ​និង​អាហារ​ផ្លូវ​ចិត្ត​គឺ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ឬលំនាំ​ដូច​គ្នា​។ ឥតមានអ្វីខុសគ្នាទេ។ ស្គាល់​រឿង​មិន​ល្អ​ ស្គាល់​របស់​មិន​ល្អ​ហើយ​ជៀស​វាង​។ នេះ​ជា​ការ​រីក​ចម្រើន​របស់​មនុស្សជាតិ​។

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។