ប៉ោលទោលក្នុងបន្ទប់យោង Pendulum in moving elevator

ចែករំលែក

មាតិកា

ប៉ោលទោលមួយមានប្រវែង l ភ្ជាប់ទៅនឹងម៉ាស m​ ត្រង់ចុងនៃខ្សែ​។ គេដាក់ប៉ោលនៅក្នុងបន្ទប់យោងដែលកំពុងធ្វើចលនាឡើងលើដោយសំទុះថេរ ។​ គេទាញប៉ោលធ្វើឲ្យវាងាកបានមុំ​ θ រួចព្រលែងវិញ។ ប៉ោលទោលក៏ចាប់ផ្តើមយោលទៅយោលមកដដែលៗ។​ រកខួបនៃចលនាករណីរំយោលជារំយោលមុំតូច θ≦ 10°

ចម្លើយគម្រូ

សន្មតថាអ្នកសង្កេតដែលនៅនឹងជាតម្រុយដេកាត R = OYZ

បន្ទប់យោងជាតម្រុយចល័តតាងដោយ R’ = O’Y’Z’

តាមទ្រឹស្តីបទម៉ូម៉ង់ស៊ីនេទិច

ទ្រឹស្តីបទម៉ូម៉ង់ស៊ីនេទិចអាចសរសេរជា

ចំពោះរំយោលមុំតូច sinθ≒ θ គេបាន

សមីការនេះបង្ហាញថាចលនានៃប៉ោលមិនអាស្រ័យនឹងម៉ាសនៃអង្គធាតុនោះទេ។ វាអាស្រ័យលើតែប្រវែងខ្សែនិងសំទុះនៃបន្ទប់យោងតែប៉ុណ្ណោះ

ដោយទម្រង់ទូទៅនៃសមីការឌីផេរ៉ង់ស្យែលនៃប៉ោលទោលគឺ

ដូចនេះខួបនៃប៉ោលទោលគឺ

ចំណុចសំខាន់

  • សំទុះនៃបន្ទប់យោង a បន្ថែមលើសំទុះទំនាញដី g (a+g) បង្កើតបានជាសំទុះទំនាញដីបានការ។​ ពេលបន្ទប់យោងស្ទុះឡើងលើប៉ោលទោលហាក់ដូចជារងទំនាញដីធ្ងន់ជាងមុន ហើយករណី​បន្ទប់យោងធ្លាក់ចុះ(-a)  ប៉ោលទោលហាក់ដូចជាកំពុងហោះឬស្រាលជាងមុន។ នេះគឺជាសមិទ្ធផលនៃកម្លាំងនិចលភាពក្នុងតម្រុយចល័ត។
  • ពេល a > 0,  ខួបខ្លី មានន័យថាលំយោលជាលំយោលលឿន
  • ពេល a < 0,  ខួបវែង មានន័យថាលំយោលជាលំយោលយឺត
  • ពេល a = -g , នេះជាទន្លាក់សេរី ប៉ោលទោលគ្មានចលនាលំយោលទៀតទេ។

 

សម្រាប់អត្ថបទផ្សេងទៀតទាក់ទងនឹងលំយោលសូមចូលទៅកាន់👇

មាតិកាទាក់ទងនឹងលំយោល