មាតិកាទាក់ទងនឹងលំយោល

ចែករំលែក

មាតិកា

ខាងក្រោមនេះជាមាតិកាអត្ថបទទាក់ទងនឹងលំយោលឬរលក។ មេរៀនចេញពីមូលដ្ឋានគ្រឹះនៃការដោះស្រាយសមីការឌីផេរ៉ង់ស្យែលតាមបែបគណិតវិទ្យា រួចអនុវត្តចូលក្នុងចលនាប៉ោលទោល។ ប៉ោលទោលមានច្រើនសណ្ឋាន។ បើគ្មានកម្មាំងអ្វីក្រៅពីទំនាញដីទេនោះវាជាប៉ោលទោលធម្មតា។ បើមានកម្លាំងផ្សេងទៀតឬក៏ប៉ោលប្រព្រឹត្តទៅក្នុងអ្វីមួយដែលកំពុងមានចលនានោះស្ថានភាពរបស់ប៉ោលក៏ប្រែប្រួលខុសពីប៉ោលទោលធម្មតាដែរ។ ហេតុនេះការសិក្សាករណីមួយៗចាំបាច់ណាស់សម្រាប់ការយល់ដឹងពីបាតុភូតរំយោល។ ដោយឡែក បន្ទាប់ពីសិក្សាទៅលើប៉ោលទោលធម្មតាដែលយើងសន្មតថាចលនាទាំងស្រុងស្ថិតនៅលើប្លង់ នៅផ្នែកខាងចុងនៃមាតិកាយើងក៏ណែនាំចលនារលកទូទៅដែលអាស្រ័យនឹងទីតាំងនិងពេលវេលា។ ករណីនេះយើងគាត់រលកជាអនុគមន៍ពីរអថេរ ហើយការសិក្សាមានភាពស៉ាំញ៉ាំជាងរលកធម្មតា។​

1- សមីការឌីផេរ៉ង់ស្យែលនៃប៉ោលទោល Differentation of simple pendulum

2- ប៉ោលយឺតនៃរ៉ឺស័រតាមទិឈរ Vertical Oscillation of Spring

3-  ចលនានៃប៉ោលទោល Simple Pendulum

4-  លំយោលនៃប៉ោលទោលក្នុងដែនអគ្គីសនី​ Pendulum under Electric Field

5 –ប៉ោលទោលក្នុងបន្ទប់យោង Pendulum in moving elevator

6 –ប៉ោលទោលក្នុងរថភ្លើងកំពុងមានចលនា Pendulum on a moving train

7 –ចលនានៃរលកដាលក្នុងលំហឯកវិមាត្រ(Oscillation in One Space Dimension)