នេះជាផ្នែកទី៤នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time
**************************************
មានរឿងមួយទៀតដែលយើងគួរគិតទាក់ទងនឹងសន្តិភាពខាងក្នុង។ វាជាអារម្មណ៍ងុបងល់ឬពុល។ មានរឿងជាច្រើនដែលតម្រង់មករកយើងធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាច ខឹង មានគំនាប។ រឿងនេះច្រើនកើតចេញពីសារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយបង្កើត Frame ឬ picture frame ដែលមានព័ត៌មានស្តុកទុកខាងក្នុង។ ជាទូទៅ ពេលមើលទូរទស្សន៍ គេទទួលបាន ព័ត៌មានជារូបភាពឬពាក្យសម្តីដែលគេបញ្ចូលក្នុង frameតូចៗ នោះ។ រឿងនេះកើតឡើងដូចគ្នាចំពោះការប្រើប្រាស់កុំព្យូទ័រ។ មានព័ត៌មានជាច្រើនស្តុកទុកក្នុងកុំព្យូទ័រ។
ផែនដីរបស់យើងមានអាយុកាល ៤០០កោដិឆ្នាំ(4 billion years) មនុស្សកើតឡើងប្រហែលជា ១សែន៥ម៉ឺនឆ្នាំមុន។ វប្បធម៌របស់មនុស្សដែលយើងអាចដឹងបានគឺប្រហែល២ទៅ៣ពាន់ឆ្នាំ។ ហេតុនេះ រឿងរ៉ាវក្នុងព័ត៌មានគឺស្ទើរតែមិនមែនជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទេ។ វាផ្តោតតែទៅលើអ្វីដែលទើបតែបានកើតឡើង។ វាផ្លាស់ប្តូររាល់ថ្ងៃ។ ហើយស្ទើរតែរាល់ថ្ងៃ អ្វីដែលល្បីថ្ងៃមុនត្រូវបានបំភ្លេចនៅថ្ងៃនេះដើម្បីបន្តអារម្មណ៍សប្បាយរីករាយឱ្យជាប់ជានិច្ច។ ហើយ frame គឺពិតជាតូចចង្អៀត និងភ្លាមៗ។ ខ្ញុំសូមណែនាំឱ្យអ្នកសួរខ្លួនឯងថា តើអ្នកអនុញ្ញតឱ្យខ្លួនឯងចូលក្នុង frame និមិត្តដែលគ្រប់គ្រងដោយអ្នកដទៃក្នុងកម្រិតណា? ដោយច្រើនវាសុទ្ធតែជាព័ត៌មានមិនចាំបាច់សម្រាប់អ្នកសោះនោះ? តើនឹងមានអ្វីកើតឡើងបើអ្នកស្តាប់ព័ត៌មានតែ១ម៉ោងក្នុងមួយអាទិត្យ? តើអ្នកពិតជានឹងក្លាយជាប្រជាជនដែលគ្មានទំនួលខុសត្រូវក្នុងសង្គមមែនទេ?
ក្នុងអត្ថបទ គិតបែបប្រវត្តិសាស្ត្រ (Thinking Histrorically) របស់លោក Gavin(ហ្គាវិន) ដែលជាសាស្ត្រាចារ្យផ្នែក យុទ្ធសាស្ត្រអន្តរជាតិនៃ MIT មានការលើកឡើងថា គ្រប់អ្នកធ្វើយុទ្ធសាស្ត្រទាំងអស់ធ្លាប់គិតថាពិភពលោកដើរតាមផ្លូវកំណត់ជាក់លាក់មួយ។ ប៉ុន្តែ ដោយចេតនា ពិភពលោកបានផ្លាស់ប្តូរទាំងឫសគល់តាមរយៈការបង្កើតiPhone(អាយហ្វូន)។ ព័ត៌មានដែលយើងអានមិនមែនសុទ្ធតែសំខាន់នោះទេ។ ក្នុងនាមជាអ្នកធ្វើសមាធិ ការងាររបស់យើង គឺរស់នៅក្នុងការពិតតាមសភាពពិតធម្មតារបស់វា
រឿងម្យ៉ាងទៀតដែលអ្នកធ្វើសមាធិងាយរងគ្រោះគឺ vicarious traumatization ។ ឧទាហរណ៍ខ្ញុំកំពុងតែនិយាយលើឆាក ស្រាប់តែមាននរណាម្នាក់ឡើងមកទះកំផ្លៀងខ្ញុំ ខ្ញុំមិនត្រឹមតែមានរបួសផ្លូវកាយប៉ុណ្ណោះទេខ្ញុំក៏មាន trauma ដែលជារបួសផ្លូវចិត្តផងដែរ។ vicarious traumatization គឺស្ថានភាពមួយដែលកើតឡើងចំពោះអ្នកដទៃ អ្នកមើលឃើញឮសម្លេងក៏ទទួលអារម្មណ៍ស្រដៀងនឹងម្ចាស់គេផ្ទាល់។ បើខ្ញុំឃើញនរណាម្នាក់ទះកំផ្លៀងអ្នកដទៃ trauma ឆ្លងមកខ្ញុំទោះបីជាគេមិនបានទះខ្ញុំក៏ដោយ។ ទូរទស្សន៍គឺកំពុងតែធ្វើឱ្យអ្នកមាន trauma ដោយចេតនា តាមរយៈការបង្ខំឱ្យអ្នកមើល trauma ជាច្រើនដែលកើតឡើងលើអ្នកដ៏ទៃ។
ជាច្រើនឆ្នាំមុន ខ្ញុំបានចូលរួមសិក្ខាសាលារបស់ Lenore Teer ដែលជាអ្នកចិត្តសាស្រ្តផ្នែកកុមារ។ គាត់បានសួរក្រុមអ្នកចិត្តសាស្រ្តមួយក្រុមថា តើអ្នកធ្លាប់មើលព្រឹត្តការណ៍ដ៏រន្ធត់ 9/11 ដែរឬទេ? វាជាព្រឹត្តិការណ៍ភេវរកម្មយន្តហោះបើកបុកអគារពាណិជ្ជកម្មពិភពលោក។ មនុស្សជាច្រើនអ្នកបានលើកដៃ តែសំណាងដែលខ្ញុំមិនបានលើក។ Lenore Teer បាននិយាយថា គាត់មិនដែលបានឃើញទេ។ ហើយគាត់បន្តទៀតថា ខ្ញុំមិនអនុញ្ញតឱ្យខ្លួនឯងលង់នៅក្នុងរូបភាពទូរទស្សន៍ម្តងហើយម្តងទៀតឥតឈប់ឈរនោះទេ ព្រោះវាជារូបភាពដែលធ្វើឱ្យអ្នកមាន trauma ។ ខ្ញុំគិតថាខ្ញុំសំណាងណាស់ដែលគ្មានទូរទស្សន៍ វាធ្វើឱ្យខ្ញុំមាន vicarious trauma តិចជាងគេក្នុងលោក។
*******************************************
សម្រាប់ផ្នែកទី៥នៃអត្ថបទសូមចុចនៅទីនេះ
សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។