Search

ផ្លូវទៅកាន់មិត្តភាព ត្រូវដើរកាត់ភាពឯកា Loneliness and Friendship

ចែករំលែក

មាតិកា

នេះជាផ្នែកទី១០នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time

**************************************

ខ្ញុំចង់កោតសរសើរភាពឯកា។ គេច្រើនយល់ថាភាពឯកាជារឿងអវិជ្ជមាន។ ហើយក្នុងធម៌និយាយថា មិត្តភាពជាមួយមនុស្សល្អគឺជាមាគ៌ាទាំងស្រុង។ ហេតុអ្វីមានភាពចម្រូងចម្រាស? ភាពឯកានិងមិត្តភាពសុទ្ធតែចាំបាច់?

តោះសាកគិតមើលពីជីវិតព្រះពុទ្ធ។ រាជបុត្រសិទ្ធត្ថបានចាកចេញទៅព្រៃ។ លះបង់វិមាន រាជសម្បត្តិ គ្រួសារ ទៅនៅម្នាក់ឯង។ តាមផ្លូវទៅជាមួយអ្នកបររទេះសេះ។ ព្រះអង្គលះបង់ទៀតទៅនៅម្នាក់ឯង។ ហេតុនេះផ្លូវរបស់ព្រះពុទ្ធជាផ្លូវឯកា។ក្រោយមកមានមិត្តភក្តិ៥នាក់នៅធ្វើសមាធិជាមួយ។ គេលះបង់ទ្រង់ចេញឱ្យនៅម្នាក់ឯងទៀត។ នៅក្នុងព្រះសូត្រមួយព្រះពុទ្ធបានសម្តែងថា ពេលខ្លះរបៀបត្រឹមត្រូវសម្រាប់ប្រតិបត្តិគឺដូចជាសត្វរមាស់ដែលដើរម្នាក់ឯងក្នុងព្រៃ។ រមាស់ជាសត្វមិនសូវមានគ្នីគ្នាទេ ហើយវាចូលចិត្តគោរចរម្នាក់ឯង។ ហេតុអ្វីបានជាមាគ៌ាជាផ្លូវដែលត្រូវការមិត្តភក្តិហើយក៏ជាផ្លូវដែលត្រូវនៅម្នាក់ឯង?

បើអ្នកធ្លាប់ធ្វើសមាធិ អ្នកនឹងដឹងថាអ្នកដើរលើមាគ៌ាតែម្នាក់ឯង។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចដើរលើមាគ៌ាដើម្បីខ្លួនឯង។ ហេតុនេះផ្លូវធម៌គឺជាមាគ៌ាដែលត្រូវការការឱ្យតម្លៃភាពលើភាពឯកា។ ពេលដែលខ្ញុំក្រលែកមើលពិភពលោកដែលពោរពេញទៅដោយបញ្ហាមិនចេះចប់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សឯកាជាងគេលើផែនដីនេះ។ ខ្ញុំគ្មានឮសម្លេងអ្វីសោះ។ ខ្ញុំមិនបានស្តាប់សម្លេងនៃមនុស្សដែលខ្ញុំគាំទ្រឬឯកភាពទេ។ បើអ្នកគិតពីខ្លួនឯងកាន់តែច្រើនអ្នកនឹងកាន់តែក្លាយជាមនុស្សឯកា។ វិធីល្អបំផុតសម្រាប់ចាកចេញពីភាពឯកាគឺធ្វើដូចគេដូចឯង។ គិតដូចគេ។ សាកក្រលេកមើលវេទិកាដែលអ្នកនយោបាយកំពុងនិយាយជុំវិញប្រិយមិត្តជាច្រើនដែលគាំទ្រគេ។ ពួកគេមានគំនិតតែមួយ ពួកគេលែងឯកាហើយ។

នៅពេល Bob Dylan ទទួលបានពានរង្វាន់ណូបែលខាងអក្សរសាស្ត្រគាត់និយាយថា វាងាយណាស់ក្នុងការធ្វើ concertសម្រាប់មនុស្ស៥ម៉ឺននាក់ តែវាពិតជាពិបាកសម្រាប់លេងឱ្យមនុស្ស៥០នាក់។ ហ្វូងមនុស្ស៥ម៉ឺននាក់គឺជាមនុស្សតែមួយ។ ពួកគេយំ សើច ហ៊ោចំពោះរឿងតែមួយ។ តែមនុស្ស៥០នាក់គិតពីរឿងផ្សេងៗគ្នា បើអ្នកលេងខុសគេនឹងសួរនាំអ្នកភ្លាមៗ។

នៅក្នុងព្រះសូត្រសត្វរមាស់ ព្រះពុទ្ធសម្តែងថា បណ្ឌិតឃើញចំណុចមិនល្អនៃការទាក់ទាញគ្រប់បែបក្នុងសង្គម ក៏លះបង់ហឹង្សា  ឱ្យតម្លៃសេរីភាព រួចដើរម្នាក់ឯងដូចរមាស់។

វាចម្លែកណាស់ដែលមិត្តភាពកើតចេញពីភាពឯកា។ មិត្តភាពពិតប្រាកដគឺជាមនុស្សពីរនាក់ដែលស្គាល់គ្នាទៅវិញទៅមកច្បាស់។ យើងមិនដែលស្គាល់សូម្បីតែខ្លួនឯង។ ពេលយើងធ្វើសមាធិយើងដឹងថាមានរឿងជាច្រើនក្នុងខ្លួនរបស់យើង។ ផ្នែកជាច្រើននៃខ្លួនយើងមិនត្រូវបានស្គាល់ដោយខ្លួនយើងទេ។ តាមរយៈសមាធិយើងបានដឹងរឿងទាំងអស់នោះ។ មិត្តកើតចេញពីនរណាម្នាក់ដែលស្គាល់អ្នកច្បាស់ហើយអ្នកស្គាល់គេច្បាស់។ ហេតុនេះប្រសិនបើអ្នកមិនធ្លាប់ស្ថិតនៅក្នុងភាពឯកា មិនដែលបានគិតអំពីខ្លួនឯង មិនដែលយល់ពីខ្លួនឯង មិនដែលធ្វើសមាធិបានច្រើនដល់ថ្នាក់ស្គាល់ខ្លួនឯង តើអាចទេថាអ្នកនឹងមានមិត្តពិតប្រាកដម្នាក់? ផ្លូវទៅកាន់មិត្តភាព ត្រូវដើរកាត់ភាពឯកា។ ខ្ញុំបង្កើតពាក្យមួយថា ប្រសិនបើអ្នកមិនធ្លាប់ឯកាទេនោះអ្នកមិនមានមិត្តភក្តិទេ។

សម្រាប់ផ្នែកទី១១នៃអត្ថបទសូមចុចនៅទីនេះ

សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។