នេះជាផ្នែកទី៩នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time
**************************************
អ្នកនិពន្ធអាមេរិកម្នាក់ដែលខ្ញុំគោរពបាននិយាយថា អ្នកមានគឺជាអ្នកដែលមានលទ្ធភាពលះបង់អ្វីដែលមាន។ បើគេមានឡាន១០គ្រឿង គេមិនត្រូវការឡានទី១១ទេ។ នេះជានិយមន័យត្រូវ។ ប៉ុន្តែមាននិយមន័យល្អជាងនេះទៀតដែលព្រះពុទ្ធបានផ្តល់។ អ្នកដែលមានជាងគេគឺជាអ្នកដែលឱ្យច្រើនជាងគេ។ ផ្លូវព្រះពុទ្ធគឺជាផ្លូវនៃអ្នកមាន។
អ្នកអាចតេស្តខ្លួនបានថាតើអ្នកប្រតិបត្តិត្រូវឬអត់។ បើអ្នកជាអ្នកសម្អាតចិត្តបានច្រើន អ្នកនឹងមានលទ្ធភាពលះបង់កាន់តែច្រើន។ នេះមានន័យថាអ្នកជាអ្នកមានក្នុងផ្លូវធម៌។ Bill Gates(បៀលហ្គេត)ចំណាយលុយ២០០ទៅ៣០០កោដិដុល្លា តែគាត់នៅសល់ជាង៤០០០កោដិដុល្លាទៀត។ គាត់មិនជាចំណាយច្រើនណាស់ណាទេ។ ផ្លូវធម៌គឺជាផ្លូវដែលយើងព្យាយាមលះបង់កាន់តែច្រើនតាមដែលអាចធ្វើបាន។ មិនមែនជាលុយទេតែជាទឹកចិត្តឬបេះដូងរបស់យើង។ សូមចងចាំថា មាគ៌ាព្រះពុទ្ធគឺជាមាគ៌ានៃភាពមានបានផ្នែកផ្លូវចិត្ត។







