Search

សម្តីត្រូវ Right Speech

ចែករំលែក

មាតិកា

នេះជាផ្នែកទី៧នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time

**************************************

សីល៥ គឺជាភាពច្បាស់លាស់ក្នុងចិត្តដ៏តិចបំផុតដែលចាំបាច់សម្រាប់ការធ្វើសមាធិ។ បើយើងគិតនឹងលួចឬកុហកចិត្តរបស់អ្នកមិនអាចស្ងប់ មិនអាចធ្វើសមាធិបានទេ។ ប៉ុន្តែបើយើងរស់នៅក្នុងសីលប្រាំនោះយើងនឹងសម្អាតចិត្តឱ្យល្អទៅៗដោយមិនដឹងខ្លួន។

ក្នុងកាលដែលខ្ញុំធ្វើជាពេទ្យចិត្តសាស្ត្រដំបូង ការពិបាកគឺពេលដែលគេឱ្យទៅក្នុងគុកដើម្បីវាយតម្លៃឃាតកររោគចិត្ត។ មុនពេលខ្ញុំទៅ មិត្តភក្តិដែលមានបទពិសោធន៍ច្រើនជាង ប្រាប់ខ្ញុំថា សូមប្រយ័ត្នចំពោះពាក្យសម្តីរបស់អ្នក។ សំណាងល្អដែរ កាលពីមុនខ្ញុំធ្លាប់ទទួលបានការណែនាំពីរបៀបទាក់ទងជាមួយមនុស្សរោគចិត្តពីអ្នកញៀនថ្នាំ។ អ្នកជម្ងឺរបស់ខ្ញុំដែលជាអ្នកញៀនថ្នាំនោះបានប្រាប់ខ្ញុំថា មិនថាគេបានធ្វើខុសកម្រិតណា មិនថាអតីតកាលគេអាក្រក់កម្រិតណា មិនថាគេដឹងខុសឬមិនដឹងខុសនោះទេក៏គ្រប់គ្នាសុទ្ធតែត្រូវការអារម្មណ៍ដែលត្រូវបានគេគោរព។ សូមកុំធ្វើឱ្យគេមានអារម្មណ៍ថាអ្នកមិនគោរពគេឱ្យសោះ។

គ្រប់ពេលខ្ញុំជួបអ្នកជម្ងឺរោគចិត្ត ខ្ញុំតែងនិយាយថា សូមប្រាប់ខ្ញុំពីការយល់ឃើញរបស់អ្នក ខ្ញុំនឹងស្តាប់ការយល់ឃើញរបស់អ្នក។ ខ្ញុំមិនបាននិយាយថាខ្ញុំនឹងជឿលើគំនិតរបស់គេនោះទេ។ ខ្ញុំថាខ្ញុំនឹងស្តាប់ ខ្ញុំនឹងគោរព ដែលមានន័យខុសពីការជឿ។

ជាអកុសលខ្ញុំមានអារម្មណ៍ថាយើងកំពុងតែរស់នៅក្នុងសម័យមួយដែលការមិនគោរពគ្នាគឺជារបៀបនៃទំនាក់ទំនងជាសាធារណៈទៅវិញ។ អ្វីដែលគេហៅថា debate(ឌីបេត)ក្នុងទូរទស្សន៍គឺគ្រាន់តែជាមហោស្រពដែលមានជំនាញក្នុងការមើលងាយ មើលថោកអ្នកដទៃប៉ុណ្ណោះ។ អ្នកពូកែខាងមិនគោរពគេ គឺជាអ្នកឈ្នះ។

សុវត្ថិភាពផ្លូវចិត្តតាមសម្តីមានន័យថា ពេលដែលអ្នកនិយាយមកខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព។ នេះមិនមែនមានន័យថាអ្នកត្រូវតែយល់ស្របជាមួយគេទេ។ អ្នកត្រូវបដិសេដពេលដែលអ្នកមិនយល់ស្រប។ តែគួរបដិសេដដោយការគោរព។ ពេលដែលអ្នកទៅជួបឃាតកររោគចិត្ត អ្នកមិនត្រូវនិយាយថា ខ្ញុំយល់ស្របដែលអ្នកបានសម្លាប់ម្តាយរបស់អ្នក។ អ្នកត្រូវនិយាយថា ខ្ញុំយល់ពីអារម្មណ៍ដែលអ្នកគិតថាវាចាំបាច់ដែលត្រូវសម្លាប់ម្តាយរបស់អ្នក ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹងថាខ្ញុំមិនយល់ស្របថាវាជារឿងត្រឹមត្រូវនោះទេ។ សុវត្ថិភាពផ្លូវចិត្តទាក់ទងនឹងរបៀបដែលយើងនិយាយ មិនមែនពាក្យដែលនិយាយទេ។

សម្រាប់ផ្នែកទី៨នៃអត្ថបទសូមចុចនៅទីនេះ

សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។