នេះជាផ្នែកទី៨នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time
**************************************
បច្ចុប្បន្ននេះមានសមាធិល្អៗជាច្រើន។ យើងមិនគួរនិយាយថា អ្វីដែលយើងប្រតិបត្តិល្អជាងគេឬថា នេះជាការប្រតិបត្តិពិតប្រាកដនោះទេ ព្រោះទង្វើនេះនឹងនាំឱ្យយើងក្លាយជាមនុស្សដែលឃើញតែខ្លួនឯង ហើយសមាធិក៏នឹងក្លាយជាប្រភេទមួយនៃសាសនា។ ប៉ុន្តែយើងគួរយល់ច្បាស់ពីអ្វីដែលខ្លួនធ្វើហើយអាចនិយាយប្រាប់អ្នកដទៃបានដោយល្អ ដោយមិនមើលងាយគេ។ គ្រាន់តែពន្យល់មិនមែនមើលងាយនោះទេ។
មានមនុស្សជាច្រើនដែលមានចិត្តក្លាហាន ចិត្តធំ ហ៊ានតស៊ូធ្វើរឿងល្អៗសម្រាប់សង្គម ។ ហើយក៏សម្បូរអ្នកមានបញ្ហាផ្លូវចិត្តដែរ។ បើយើងធ្វើសមាធិហើយគិតថាយើងគ្រាន់បើជាងមនុស្សល្អទាំងអស់ក្នុងលោកនេះ នោះសមាធិគ្រាន់តែឧបករណ៍មួយសម្រាប់ធ្វើឱ្យយើងក្លាយជាមនុស្សទទេដែលជាអ្នកលើកតម្កើងតែខ្លួនឯង។ បើដូច្នេះតើអ្វីជាគោលដៅនៃសមាធិបើក្នុងលោកនេះមានមនុស្សល្អនិងពូកែស្រាប់ហើយ? ចំណុចសំខាន់នៃសមាធិគឺថា នេះជាផ្លូវដែលយើងបានជ្រើសរើសដោយខ្លួនឯង។ យើងមិនចាំបាច់មើលងាយឬនិយាយថាយើងល្អជាងអ្នកដទៃនោះទេ។ យើងត្រូវដាស់តឿនខ្លួនឯងថា នេះជាវិធីសាស្ត្រអភិវឌ្ឍខ្លួនឯង ដែលយើងបានជ្រើសរើស វាច្បាស់លាស់សម្រាប់យើង យើងបានសាកល្បង ហើយយើងបានពិសោធន៍ឃើញថាវាមានប្រយោជន៍មែន។ យើងដើរលើមាគ៌ានេះតាមរយៈបទពិសោធន៍របស់យើងផ្ទាល់។ តាមរបៀបនេះ យើងនឹងអាចជៀសវាងការប្រៀបធៀបនឹងអ្នកដទៃ ជៀសវាងគំនិតដែលគិតថាខ្លួនគ្រាន់បើជាងអ្នកដទៃ។
សម្រាប់ផ្នែកទី៩នៃអត្ថបទសូមចុចនៅទីនេះ
សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។