Search

ហេតុអ្វីអ្នកគួរធ្វើសមាធិ? Why Meditation?

ចែករំលែក

មាតិកា

នេះជាផ្នែកទី៣នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time

**************************************

មានសំណួរជាច្រើនទាក់ទងនឹងសមាធិដូចជា គេថាសមាធិជួយឱ្យយើងរួចផុតពីទម្លាប់អាក្រក់របស់ចិត្ត ចុះករណីបញ្ហាផ្លូវចិត្តរបស់ខ្ញុំដែលកើតឡើងដោយសារតែស្ថានភាពបច្ចុប្បន្ន តើសមាធិនៅតែល្អសម្រាប់ខ្ញុំទេ? តើសមាធិគ្រាន់តែជាវិធីសម្រាប់សេចក្តីសុខស្ងប់ផ្ទាល់ខ្លួនមែនទេ? តើខ្ញុំគួរតែមានអារម្មណ៍បែបនោះមែនទេបើជុំវិញខ្លួនពោរពេញទៅដោយរឿងអវិជ្ជមាន? តើវាមិនល្អទេដែលខ្ញុំត្រូវរក្សាអារម្មណ៍មិនស្ងប់?

រឿងមួយដែលយើងគួរចងចាំគឺថា ពេលដែលអ្នកធ្វើសមាធិ ហើយមានសន្តិភាពផ្លូវចិត្តខ្លះៗ អ្នកបានសម្អាតផ្អែកដ៏តូចមួយនៃផែនដីទាំងមូល។ ដូចជាឧបករណ៍តូចៗក្នុងបន្ទប់សម្រាប់សម្អាតខ្យល់ក្នុងទីក្រុងដែលសម្បូរខ្យល់កខ្វក់ជាដើម។ វាមានតម្រងខាងក្នុង ពេលយើងបើកកុងតាក់ កូនកង្ហារនឹងជម្រុញខ្យល់ឆ្លងកាត់តាមតម្រងហើយខ្យល់នឹងទៅជាស្អាតជាងមុន។ វាមិនអាចសម្អាតខ្យល់ទូទាំងទីក្រុងបានទេ វាគ្រាន់តែសម្អាតខ្យល់ក្នុងបន្ទប់មួយតែប៉ុណ្ណោះ។ វាជាសមិទ្ធផលដ៏តូចមួយ ហើយវាមិនបានផ្លាស់ប្តូរផែនដីទាំងមូលបាននោះទេ តែវាជាចំណុចចាប់ផ្តើមនាំឱ្យមានខ្យល់ល្អក្នុងទីក្រុង។

*******************************************

សម្រាប់ផ្នែកទី៤នៃអត្ថបទសូមចុចនៅទីនេះ

សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។