Search

គេងលក់ស្រួល

មាតិកា

                                                 

                                 

នារដូវត្រជាក់ស្លឹកឈើក្នុងកូនព្រៃតូចមួយជ្រុះស្ទើអស់ពីដើម ចំណែកឯផ្ទៃដីដែលធ្លាប់តែរាបស្មើវិញ ពេញទៅដោយស្នាមជើងហ្វូងគោជាន់រដិបរដុបពិបាកនឹងធ្វើដំណើរ។ កាលមួយនោះព្រះពុទ្ធបានផ្ទំក្បែរផ្លូវរទេះនៃកូនព្រៃនោះ។ ពេលព្រឹកព្រលឹមឡើង បុរសអ្នកដំណើរម្នាក់បានប្រទេះឃើញព្រះពុទ្ធ ក៏ចូលទៅជិតដើម្បីធ្វើសេចក្តីគោរព។ បុរសនោះក៏បានផ្តើមសួរព្រះពុទ្ធថា យប់ម៉ិញ តើព្រះអង្គបានផ្ទំលក់ស្រួលបួលទេ បើក្នុងអាកាសធាតុត្រជាក់ នៅលើផ្ទៃដីគន្លងជើងគោ ព្រះអង្គមានតែស្បង់ចីវរនិងកម្រាលស្តើងយ៉ាងនេះ? ព្រះពុទ្ធតបថា តថាគតសិងលក់ស្រួលណាស់ ឥតមានសេចក្តីលំបាកទេដោយឃើញថាបុរសនោះមិនទាន់ជឿ ព្រះពុទ្ធក៏ត្រាស់បន្តថា អ្នកដែលបានរំងាប់សេចក្តីត្រេកត្រអាល កំហឹង និងសេចក្តីល្ងង់ខ្លៅចេញអស់ពីសណ្តានចិត្តហើយ ទោះបីនៅទីណាក៏ដោយអ្នកនោះតែងដេកលក់ស្កប់ស្កល់ឥតមានអ្វីធ្វើឲ្យចំបែងឡើយ។ ផ្ទុយទៅវិញ ទោះបីជាអ្នកមានផ្ទះធំទ្រនំខ្ពស់ល្អឆើតឆាយ ក្នុងបន្ទប់ដេកមានអ្វីៗគ្រប់យ៉ាងក៏ដោយ ប្រសិនបើចិត្តរបស់អ្នកនោះពោរពេញទៅដោយតម្រេកចង់បានមិនចេះចប់ ឬខឹងសម្បារជានិច្ចនោះកង្វល់និងសេចក្តីក្តៅក្រហាយច្រើនបែបច្រើនយ៉ាងណាស់ធ្វើមិនឲ្យគេសម្រាកបានសុខទេ។ តើអ្នកនោះអាចនឹងគេងលក់ស្រួលដូចម្តេចបាន?

ចែករំលែក

Picture of I Uoy

I Uoy

ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យGifuនៃប្រទេសជប៉ុន។ការសិក្សារបស់ខ្ញុំទាក់ទងនឹងFiber orientation in fiber-reinforced concrete និងការអនុវត្តUHPFRC។