នេះជាផ្នែកទី៦នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time
**************************************
អារម្មណ៍ច្បាស់លាស់ដែលកើតចេញពីសមាធិមិនត្រឹមតែមាននៅក្នុងចិត្តប៉ុណ្ណោះទេ! វាមាន Feedback loopក្នុងខ្លួនរបស់យើង។ Feedback loop គឺជាប្រព័ន្ធស្វ័យប្រវត្តិដែល input បង្កើតបានជា output ហើយ output ក្លាយទៅជា input វិញចុះឡើងដដែលៗជាហេតុធ្វើឱ្យប្រព័ន្ធមានលំនឹងដោយឯកឯង។
ក្នុងរាងកាយរបស់យើងមាន feedback loop ជាច្រើនមានមុខងាររក្សាសីតុណ្ហភាព ចង្វាក់បេះដូង ប្រព័ន្ធអង់ដូគ្រីន និងបរិមាណកោសិកាដែលត្រូវផលិតឬត្រូវឱ្យបាត់បង់។ នៅក្នុងប្រព័ន្ធវិស្វកម្មជាច្រើនតែងមាន feedback loopសម្រាប់កំណត់បរិមាណលំហូរអគ្គីសនីដែលត្រូវហូរក្នុងពេលណាមួយ។ អាចនិយាយបានថាវាមានមុខងារកម្រិតរយៈពេលដែលប្រព័ន្ធមួយអាចរស់បាន។ feedback loopកើតឡើងនៅពេលយើងធ្វើសមាធិ។ តើលំនាំនេះប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ក្នុងពេលធ្វើសមាធិយើងមិនអាចជ្រើសរើសវេទនាបានទេ។ យើងគ្រាន់តែពិនិត្យមើលវេទនាតាមសភាពពិតរបស់វាតែប៉ុណ្ណោះ។ យ៉ាងណាគឺយ៉ាងហ្នឹង(យថា ភូតំ) គ្មានការបន្ថែមបន្ថយអ្វីទេ គ្រាន់តែពិនិត្យមើលវា។ ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងជីវភាពនៃអ្នកធ្វើសមាធិ គេមានទំនោរផ្លាស់ប្តូរវេទនារបស់ខ្លួនឯងដោយសារតែសតិ និងភាពច្បាស់លាស់ក្នុងចិត្តដែលកើតមានតាមរយៈការប្រតិបត្តិសមាធិ។ ដូចជារបបអាហារ។ អ្នកធ្វើសមាធិញឹកញាប់តែងផ្លាស់ប្តូររបបអាហាររបស់ខ្លួន។ ពិតណាស់គ្មានរបបអាហារណាមួយត្រូវសម្រាប់គ្រប់គ្នានោះទេ។ ប៉ុន្តែបើអ្នកជាអ្នកធ្វើសមាធិ អ្នកអាចដឹងពីវេទនាដែលកើតឡើងក្នុងប្រព័ន្ធរំលាយអាហារ។ វាខុសគ្នាអាស្រ័យដោយអាហារដែលអ្នកបរិភាគ ហើយអ្នកអាចបន្ថយឬបង្កើនស្រ្តេសតាមរយៈអាហារដែលអ្នកបរិភោគ។ អ្នកធ្វើសមាធិទាំងអស់នឹងមានសតិ ចាប់អារម្មណ៍ខ្លាំងចំពោះសកម្មភាពជីវិត ទាំងការស្លៀកពាក់និងបរិយាកាសនៃការរស់នៅ។ សូម្បីតែមុខរបរសម្រាប់ចិញ្ចឹមជីវិតក៏ដោយក៏អ្នកអាចនឹងផ្លាស់ប្តូរស្របតាមអារម្មណ៍ច្បាស់លាស់នៃសមាធិរបស់អ្នក។ ភាពច្បាស់លាស់គឺជា feedback loop ដែលបង្កើតភាពច្បាស់លាស់។
សម្រាប់ផ្នែកទី៧នៃអត្ថបទសូមចុចនៅទីនេះ
សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។