យោជន៍ (ន) អ.ថ យោច
ជាខ្នាតរង្វាស់ប្រវែងក្នុងសម័យបុរាណ
បើប្រើដើម្បីវាស់ប្រវែងភូមិភាគឬចម្ងាយផ្លូវ នោះ ១យោជន៍ស្មើនឹង១៦ គីឡូម៉ែត្រ
បើប្រើដើម្បីវាស់កម្ពស់ដូចជាកម្ពស់ភ្នំឬដើមឈើជាដើម នោះ ១យោជន៍ = ៧ហត្ថ
អក្សរ 里 (លី Li)នេះជាខ្នាតរង្វាស់ប្រវែងដែលប្រើប្រាស់ដោយប្រទេសអាស៊ីខាងកើត។ បច្ចុប្បន្ន
នៅប្រទេសចិន 1 里គឺប្រហែល៥០០ម៉ែត្រឬកន្លះគីឡូម៉ែត្រ
នៅប្រទេសជប៉ុន 1 里គឺប្រហែល៣,៩ គីឡូម៉ែត្រ
រីឯនៅឧបទ្វីបកូរ៉េវិញ 1 里គឺប្រហែល៤០០ម៉ែត្រ
ដូចនេះខ្នាត យោជន៍ និង 里 (លី Li)ខុសគ្នាឆ្ងាយណាស់។
បើគិត 里 ក្នុងប្រទេសចិន នោះ១យោជន៍ប្រហែល ៣២ 里។
ក្នុងខ្សែភាពយន្តប្រលោមលោកបែបប្រវត្តិសាស្រ្តចិនរឿងនគរបីឬសាមកុក (三国) ខ្នាត 里 (លី Li) ត្រូវបានប្រើជាញឹកញាប់។ ដូចជាពេលឆាវឆាវ (曹操(字)曹孟德) និងស៊ិងអ៊ី (荀彧(字)文若) និយាយគ្នារឿងទៅសង្គ្រោះស្តេចហាន មានឃើញពាក្យ 五百里 ដែលមានន័យថា 500里គឺប្រហែល២៥០គីឡូម៉ែត្រ។ ខ្សែភាពយន្តនិយាយជាភាសាខ្មែរប្រែថា ៥០០យោជន៍ដែលត្រូវនឹង៨០០០គីឡូម៉ែត្រ។ ដូច្នេះប្រសិនបើគិតឲ្យមែនទែន ការបកប្រែនេះគឺឃ្លាតចាកន័យដើមឆ្ងាយណាស់។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/