Henry David Thoreau( 1817-1862) គឺជាទស្សនវិទូជនជាតិអាមេរិកកាំងដ៏ល្បីល្បាញមួយរូប។ គាត់បានបន្សល់ទុកស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយជាពិសេសការបន្តុះគំនិតស្រលាញ់និងការរៀនរស់នៅជាមួយធម្មជាតិ។ ខាងក្រោមនេះគឺជាពាក្យពេចន៍របស់គាត់ដែលបានសរសេរទុកនៅក្នុងសៀវភៅ “Walden; or Life in the Woods” ដែលប្រែថា Walden ឬ ជីវិតក្នុងព្រៃ។
ជាភាសាអង់គ្លេស
I went to the woods because I wished to live deliberately, to front only the essential facts of life, and see if I could not learn what it had to teach, and not, when I came to die, discover that I had not lived.
ការបកប្រែ
ខ្ញុំចូលក្នុងព្រៃព្រោះខ្ញុំចង់រស់នៅឲ្យអស់ពីចិត្ត។ ខ្ញុំចង់ប្រឈមមុខចំពោះតែអ្វីដែលជាខ្លឹមសារពិតប្រាកដនៃជីវិត ដែលខ្ញុំបានដឹងមុន(ចូលព្រៃ)ថាតាំងពីកើតមកខ្ញុំមិនដែលបានយល់ដឹងពីរឿងនេះទេ។ ខ្ញុំខ្លាចក្រែងថាពេលស្លាប់ខ្ញុំមិនដឹងថាខ្ញុំពិតជាមិនបានរស់នៅសោះ។
ការបកប្រែជាកំណាព្យបទកាកគតិ
ចាកស្រុកចូលព្រៃ មកពីហេតុអ្វី ប្រុសស្រីងឿងឆ្ងល់
រឿងរ៉ាវជីវិត ច្រើននាំអំពល់ ខ្ញុំលះគ្មានសល់
ដើម្បីសុខស្ងប់។
ជីវិតលំបាក គិតធ្វើឥតស្រាក នៅតែមិនសព្វ
រឿងដែលខ្ញុំខ្លាច គឺទីបញ្ចប់ សោកស្ដាយគ្រប់សព្វ
ព្រោះភ្លេចរៀនរស់។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។