ទោះបីជាយើងចេះនិយាយភាសាខ្មែរច្បាស់យ៉ាងណាក៏ដោយក៏ភាសាសរសេរនៅតែជាភាសាដែលយើងត្រូវរៀន ត្រូវចំណាំព្រោះសំណេរមានក្រឹតក្រមត្រឹមត្រូវនិងច្បាស់លាស់ខុសពីការនិយាយស្តី។ ពាក្យខ្លះនិយាយស្រួលតែពិបាកសរសេរ។ ពាក្យខ្លះនិយាយផ្សេងសរសេរផ្សេងគឺសរសរតាមក្បួនវេយ្យាករណ៍។ ចំណែកឯពាក្យខ្លះទៀតគ្មានក្បួនច្បាប់អ្វីទេគឺត្រូវតែទន្ទិញចាំ ព្រោះវាជាករណីលើកលែង ជាពាក្យគេប្រើយូរមកហើយមិនគួរកែប្រែ។ ខាងក្រោមនេះគឺពាក្យមួយចំនួនដែលងាយមានកំហុសក្នុងការសរសេរ។ ខ្ញុំបានកត់ចំណាំទុកពេលខ្ញុំពិនិត្យអត្ថបទភាសាខ្មែរផ្សេងៗ។ ខ្លឹមសារទាំងស្រុងគឺត្រូវបានដកស្រង់ចេញពីវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ្យ ជួន ណាត បោះពុម្ភដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងឆ្នាំ១៩៦៧ – ១៩៦៨។ សង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារជនទូទៅក្នុងការកាត់បន្ថយកំហុសក្នុងការសរសេរភាសាខ្មែរយើង។
ពាក្យមានសំយោគសញ្ញា [ ័ ]
ពាក្យខុស [បរិញ្ញប័ត្រ] → ពាក្យត្រូវ [បរិញ្ញាបត្រ]
[លក្ខខណ្ឌ] ដូចគ្នានឹង [ល័ក្ខខ័ណ្ឌ]
[សញ្ញាប័ត្រ] ដូចគ្នានឹង [សញ្ញាបត្រ]
[មិត្តភ័ក្ដិ] ដូចគ្នានឹង [មិត្តភក្តិ]
[ភក្តិ] ដូចគ្នានឹង [ ភ័ក្តិ ] , ខ្មែរប្រើក្លាយទៅជា [ភក្តី]
ពាក្យបញ្ចប់ដោយ [ រ ] ឬ គ្មាន [ រ ]
ពាក្យខុស [ផ្ញើរ] → ពាក្យត្រូវ [ផ្ញើ]
[បៀវត្ស] ដូចគ្នានឹង [ បៀវត្សរ៍ ]
ពាក្យខុស [លេចធ្លោរ] → ពាក្យត្រូវ [លេចធ្លោ]
ពាក្យខុស [មន្ទី] → ពាក្យត្រូវ [មន្ទីរ]
ពាក្យខុស [ទីផ្សា] → ពាក្យត្រូវ [ទីផ្សារ]
ពាក្យខុស [ផ្សាភ្ជាប់] → ពាក្យត្រូវ [ផ្សារភ្ជាប់]
ពាក្យខុស [ឈឺផ្សារ] → ពាក្យត្រូវ [ឈឺផ្សា]
កិរយាស័ព្ទ និង នាមស័ព្ទ
[ អនុវត្តន៍ ] ជា ន. , [ អនុវត្ត ] ជា កិ.
[ អភិវឌ្ឍន៍] ជា ន. , [ អភិវឌ្ឍ] ជា កិ.
[ វិវត្តន៍ ] ជា ន. ,[ វិវត្ត ] ជា កិ.
ពាក្យកម្លាយ
[សំណួរ] : ធ្លាប់សរសេរជា[សំនួរ ]ខ្លះហើយ តែត្រូវសរសេរជា [សំណួរ]វិញ
ពាក្យខុស [កំរិត] → ពាក្យត្រូវ [កម្រិត]
ពាក្យខុស [ចំនេះ] → ពាក្យត្រូវ [ចំណេះ]
ពាក្យខុស [ជម្រុញ] → ពាក្យត្រូវ [ជំរុញ]
[ លម្អ ] ដូចគ្នានឹង [ លំអ ]
ពួក[ អ ] ពួក[ អ៊ ]
[ប្រលូក] ដូចគ្នានឹង [ប្រឡូក]
[ស្រលាញ់] ដូចគ្នានឹង [ស្រឡាញ់]
[ជៀស] ដូចគ្នានឹង [ចៀស]
[អំលុង] ដូចគ្នានឹង [អំឡុង] តែគ្មានពាក្យ [កំឡុង] ទេ
ពាក្យខុស [ក្រលេក] → ពាក្យត្រូវ [ក្រឡេក]
ពាក្យបាលី-សំស្រ្កឹត
ពាក្យបាលី ពាក្យសំស្រ្កឹត
មិត្ត មិត្រ
ចិត្ត ចិត្រ
បក្ខ បក្ស
សក្ខី សាក្សី
អញ្ញត្រសព្ទ(ករណីលើកលែង)
ពាក្យខុស[ អោយ ] ឬ [ ឱយ ] → ពាក្យត្រូវ [ ឲ្យ ]
ផ្សេងៗ
ពាក្យខុស[ រុញរា ] → ពាក្យត្រូវ [ រួញរា ]
[ ឥលូវ ] ដូចគ្នានឹង [ ឥឡូវ ] ឬ [ ឥឡូវនេះ ]
ពាក្យខុស[ សំរាប់ ] → ពាក្យត្រូវ [ សម្រាប់ ]
ពាក្យខុស[ ហឹង្សា ] → ពាក្យត្រូវ [ ហិក្សា ] ឬ [ហឹសា]
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។