Search

សម្តីសជាតិ

ចែករំលែក

មាតិកា

ភាសាដែលស្ថិតក្នុងអំបូរតែមួយតែងមានភាពស្រដៀងគ្នា ព្រោះកំណកំណើតចេញពីប្រភពតែមួយ។ តាមប្រវត្តិសាស្ត្រ បន្តិចម្តងៗការបែងចែកប្រទេសឬតំបន់រស់នៅចេះតែកើតមានជាហូរហែជាហេតុនាំឲ្យមានភាសាជាច្រើនដូចបច្ចុប្បន្ន។ គម្លាតរវាងប្រជាជននៃប្រទេសនេះ នាំឲ្យមានភាពខុសគ្នាកើតឡើងក្នុងការប្រើប្រាស់ភាសា។ នៅទ្វីបអឺរ៉ុបភាសាជាច្រើនមានប្រភពចេញពីឡាតាំង តែកម្រមានប្រទេសពីរប្រើពាក្យពេចន៍ដូចគ្នាណាស់។ នេះជាលក្ខណៈពិសេស(uniqueness)របស់ជនជាតិនីមួយៗ ជាវប្បធម៌ ជាប្រពៃណី ជាធម្មជាតិរបស់គេ។ ពាក្យខ្លះស្រដៀងគ្នាតែមិនដូចគ្នានោះទេ(nuance)។

ឧទាហរណ៍ដូចជាពាក្យដែលគេប្រើសម្រាប់ហៅក្រុមកីឡាដែលតំណាងឲ្យជាតិណាមួយ សម្រាប់ធ្វើការប្រកួតជាមួយប្រទេសផ្សេងទៀត។ ន័យជារួមគឺដូចគ្នា តែបើពិនិត្យឲ្យមែនទែនយើងឃើញការប្រើប្រាស់ពាក្យមានភាពខុសគ្នាបន្តិចបន្តួចតាមប្រទេសនីមួយៗ។ ប្រទេសខ្លះប្រើពាក្យ“National”ដែលមានន័យថា “នៃឬរបស់ជាតិ” ខ្លះទៀតប្រើពាក្យ ‘‘selection’’ដែលសំដៅដល់ “អ្នកដែលត្រូវបានជ្រើសរើស” ។ ខ្លះទៀតប្រើពាក្យត្រង់ៗគឺ “representative’’គឺសំដៅដល់ “តំណាងនៃប្រទេស” តែម្តង។

ពាក្យនីមួយៗមានលក្ខណៈពិសេសរបស់វាហើយជួនកាលអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈ អត្តចរិក និងការគិតរបស់ជនជាតិនោះផងដូចពាក្យខ្មែរថា សម្តីសជាតិ។ ខ្ញុំមានសំណាងមានឱកាសរៀនភាសាជាច្រើនដូចជាបារាំង អង់គ្លេស ថៃ ជប៉ុនជាដើម។ ពេលដែលខ្ញុំរៀនភាសាបរទេស ខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយពេលបានចេះពាក្យពេចន៍ស្រដៀងៗគ្នាបែបនេះ ព្រោះខ្ញុំអាចយល់ពីអារម្មណ៍របស់ជនជាតិនោះបានខ្លះៗហើយដឹងថាពួកគេខុសពីខ្ញុំ។ នេះជាតម្លៃអរូបិយមួយរបស់មនុស្សដែលយើងគួរស្វែងយល់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ឲ្យតម្លៃលើភាពខុសគ្នា។

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។